CamNews

ព័ត៌មានជាតិ 

ចៅសង្កាត់ ស្ទឹងមានជ័យ យកក្មេង ២នាក់ មកដាក់មណ្ឌល ក្រោយម្តាយឳពុក រត់ចោល

ភ្នំពេញ ៖ ក្មេងៗ២នាក់ ដែលម្តាយឳពុក បានបោះបង់ចោល នៅវេលាម៉ោង៩និង១៥នាទីព្រឹក នាថ្ងៃទី២៣-១០-២០១៤ ត្រូវបានលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅពិនិត្យ ដល់ទីតាំងផ្ទះជួលមួយកន្លែង ស្ថិតក្នុងដីឡូត៍លេខ១១៦០ ស្ថិតនៅក្នុងក្រុមទី២ ភូមិទ្រា៤ អំពីករណីយម្តាយ បោះបង់កូនចោលចំនួន២នាក់ នៅក្នុងបន្ទប់គ្មានលេខ ។

លោកចៅសង្កាត់ បានបញ្ជាក់ថា ចំពោះក្មេងដែលម្តាយបោះបង់ចោលនោះ មានឈ្មោះ គឹម ស្រីនុត ភេទស្រី អាយុ ១០ឆ្នាំ និងប្អូនអាយុ ១ខួបកន្លះ ។

តាមប្រភពរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅបន្ទប់ជួលជិតខាង បានឲ្យដឹងថា ម្តាយឈ្មោះ លី ផល្លា អាយុប្រមាណ៣៥ឆ្នាំ ត្រូវប្តីលែង ព្រមទាំងកូន២នាក់នេះ ។ ដោយជីវភាពលំបាកខ្លាំង ម្តាយក៏បានរត់ចោលកូនៗទាំងនាក់ទៀត គឺមានរយ:ពេល ២ថ្ងៃហើយ ដោយកូនដែលតូច នៅជាទារកនៅឡើយ ខណ:កូនក្មេងនេះយំខ្លាំង ទើបអ្នកជិតខាងដឹង ហើយបានរាយការណ៍ឲ្យអាជ្ញាធរសង្កាត់ ។

ក្រោយពីបានទទួលព័ត៌មាន លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅមើលផ្ទាល់ ហើយបានយកកុមារទាំងពីរ មកសង្កាត់ ហើយលោក ចៅសង្កាត់ បានណែនាំ ឲ្យមន្ត្រីសាលាសង្កាត់ ទទួលបន្ទុកកិច្ចការនារី និងកុមារ រៀបចំធ្វើបែបបទ បញ្ជូនទៅឲ្យអង្គការមូលនិធិកុមារកម្ពុជា ចិញ្ចឹមនិងថែរក្សាបន្ត ៕






ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia pp