CamNews

ព័ត៌មានជាតិ 

កម្លាំងសមត្ថកិច្ច ចុះឆែកឆេះ ភូមិគ្រឹះ នៅសំណង់១២ សង្ស័យបង្ខាំងក្មេង ធ្វើទារុណកម្ម (មានវីដេអូ)

ភ្នំពេញ ៖ កម្លាំងនគរបាល ក្រសួងមហាផ្ទៃ សហការជាមួយអង្គការ អាជ្ញាធរដែនដី ដឹកនាំដោយព្រះរាជ អាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ចុះទៅឡោមព័ទ្ធ និងឆែកឆេរ ភូមិគ្រឹះស្កឹម ស្កៃមួយកន្លែង ស្ថិតនៅសំណង់១២ តាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក សង្ស័យជាប់ពាក់ព័ន្ធ នឹងករណីចាប់បង្ខាំងក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ធ្វើទារុណកម្ម ។

ប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ហើយរហូតដល់ម៉ោង ៦និង៣១នាទីល្ងាចប្រតិបត្តិការមិនទាន់បញ្ចប់នៅឡើយទេ ។

បើតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើង បន្ទាប់ពីក្មេងប្រុសម្នាក់ ត្រូវបាន បងស្រីរបស់ខ្លួនរស់នៅក្នុងភូមិគ្រឹះខាងលើជាមួយគ្នា នំាគ្នារត់ចេញ ហើយទៅបា្រប់ម្តាយរបស់ខ្លួនថា ម្ចាស់ផ្ទះ បានធ្វើទារុណកម្មវាយដំ និងឆក់ខ្សែភ្លើងលើពួកខ្លួន ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងផងដែរថា ម្ចាស់ភូមិគ្រឹះ រងនូវការចោទប្រកាន់ថា ធ្វើទារុណកម្ម លើកុមារនេះ មានឈ្មោះ ស៊ឹម រ៉ុង អាយុប្រមាណ ៦០ឆ្នាំ មានមុខរបរជាអ្នកជំនួញ ។ ដោយឡែក ក្មេង ប្រុសដែលអះអាងថា រងនូវការធ្វើទារុណកម្មមានឈ្មោះ ប៉ែន កា អាយុ ១០ឆ្នាំ។

ខណៈដែលសមត្ថកិច្ច អង្គការ និងអាជ្ញាធរ កំពុងចេញប្រតិបត្តិការឆែកឆេរ និងសាកសួរម្ចាស់ភូមិគ្រឹះ ឆ្លើយតបនឹង បណ្តឹងធ្វើទារុណកម្មនេះ រហូតដល់ម៉ោង ៦ និង៣៦នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចមិន ទាន់បង្ហាញលទ្ធផល នៃប្រតិបត្តិការនៅឡើយនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news