CamNews

ព័ត៌មានជាតិ 

យន្តហោះ ស៊ើបការណ៍ថៃ ហោះចូលទឹកដីខ្មែរ ក្បែរប្រាសាទ​ ព្រះវិហារ

ព្រះវិហារៈ យោងតាមប្រភពព័ត៌មានពីតំបន់ ប្រាសាទព្រះវិហាររបស់ខ្មែរ បានឲ្យដឹងនៅរសៀល
ថ្ងៃទីសៅរ៍ ទី០៦ ខែ មេសា ថា យន្តហោះ ស៊ើបការណ៍ របស់ថៃមួយគ្រឿង បានហោះចូលដែនដី
ខ្មែរ ក្បែរតំបន់ប្រាសាទព្រះវិហារ នៅវេលាម៉ោង ២ និង៣០នាទីរសៀល បន្ទាប់ពីយន្តហោះស៊ើប
ការណ៍ប្រភេទនេះ បានហោះចូលដីខ្មែរ ជាលើកទី១ នៅវេលាម៉ោង ៩ និង៤០នាទីព្រឹក ក្បែរតំបន់
ប្រាសាទព្រះវិហារ។

ប្រភពព័ត៌មានពីប្រាសាទព្រះវិហារបានឲ្យដឹងថា យន្តហោះដែលហោះចូលមកដីខ្មែរនេះ អាចជា
ប្រភេទស៊ើប ការណ៍ BM2 ហើយទាហានខ្មែរ នៅក្បែរប្រាសាទព្រះវិហារ កំពុងតាមដានដោយយក
ចិត្តទុកដាក់ទីបំផុត ព្រោះ មានបទបញ្ជា។

ប្រភពព័ត៌មានពីប្រាសាទព្រះវិហារ បានឲ្យដឹងឥឡូវនេះ ទាហានរបស់ខ្មែរ កំពុងត្រៀមរួចជាស្រេច
ហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះប្រភេទស៊ើបការណ៍របស់ថៃ បានហោះចូលដីខ្មែរនៅក្បែរ
តំបន់បុស្បូវ ជាំតែ ឆ្ពោះ ទៅពាក់ស្បែក ឆ្ពោះទៅម្តុំថ្មី៣ដុំ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ