ភ្នំពេញ៖សេចក្ដីរាយការណ៍ ពីកន្លែងហេតុឲ្យដឹងថា មានអំពើហិង្សាមួយ កើតឡើងក្នុង ហាង
ផឹកស៊ី ខារ៉ាអូខេ យីហោ ហេបភី កាលពីវេលាម៉ោង០៣ទាបភ្លឺ ឈានចូល ថ្ងៃទី១០ ខែមករា ឆ្នាំ
២០១៣ ដោយបុរសម្នាក់ ផឹកស្រាស្រវឹង រួចបោកកែវ បំប៉ើងតុ កៅអី និង ស្រែកជេឡូឡា ទី
បញ្ចប់ត្រូវសន្ដិសុខ ស្វាគមន៍មួយដៃ មួយជើង ទ្រោមខ្លួន ហើយបញ្ជូន ទៅនគបាលព្រហ្មទណ្ឌ
សែនសុខ ចាត់ការតាម នីតិវិធីច្បាប់។
ទាក់ទងនិងហេតុការណ៍នេះ ប្រភពបានរាយការណ៍ទៀតថា នៅព្រឹកថ្ងៃទី១០ ថ្ងៃដដែល គេ ឃើញ
តំណាង ថៅកែហាងហេបភី និងជនបង្ករួមជាមួយ ស្រីស្នេហ៍ផង បានធ្វើការ សម្រុះសម្រួលគ្នា នៅ
អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីបញ្ចប់ជម្លោះ ដោយតម្រូវឲ្យ ជនបង្ក សងថ្លៃការខូចខាតសម្ភារៈ
កែវ ចាន និងជំងឺចិត្ដដើម្បីជាថ្នូរ ការបញ្ចប់រឿង។ ប៉ុន្ដែគ្មាន ប្រភពណាមួយ ចេញមកបញ្ជាក់ពីចំនូន
ទឹកប្រាក់ប៉ុន្មានទេ ដែលជនបង្កត្រូវសងនោះ ដោយគេយោងលើ ហេតុផលថា គេបានត្រូវគ្នាហើយ
ព័ត៌មានមិនចាំបាច់ ដឹងច្រើនពេកទេ ព្រោះ ខុសជំនាញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល