CamNews

ព័ត៌មានជាតិ 

ព្រហើនលួច សង់ស្ថានីយ៍ ប្រេងនៅលើ ចំណីផ្លូវ និងលើប្រឡាយទឹក

ភ្នំពេញ ៖ កម្លាំងចម្រុះ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌ
មានជ័យ បានចុះផ្អាក សំណង់ ស្ថានីយ៍ប្រេងរបស់ ស្រ្តីឈ្មោះ ហ៊ុន ចាន់ដាណែត ដែលព្រហើន
លួចសាងសង់ស្ថានីយ៍ ប្រេងដោយ គ្មានច្បាប់ ទោះបីជាអាជ្ញាធរ សង្កាត់បានចុះទៅ ធ្វើការណែ
នាំ ឲ្យផ្អាកបពា្ឈប់ ការសាងសង់ យ៉ាងណាក៏ដោយ ។

សូមបញ្ជាក់ថា ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ ឈ្មោះ ហ៊ុន ចាន់ដាណែត ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់
នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ដែលបានឈ្មោះមន្រ្តីជាន់ខ្ពស់មកកាង ដើម្បីសាងសង់ស្ថានីយ៍
ប្រេងមួយ គ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ ហើយប្រឆាំងទៅនឹងការណែនាំ របស់សាលារាជធានី ភ្នំ
ពេញ ដែលហាមឃាត់រាល់ការ សាងសង់សំណង់នានា នៅលើប្រឡាយទឹកនៅលើចំណីផ្លូវនោះ។
ប្រភពព័ត៌មាន ខាងលើ បានឱ្យដឹងថា សំណង់ស្ថានីយ៍ ប្រេងឥន្ធនៈ ដែលគ្មានច្បាប់ អនុញ្ញាត ខាង
លើនេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវលូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំ
ពេញ ហើយស្ថានីយ៍ មួយកន្លែងនេះ បាននិងកំពុង សាងសង់ ដោយគ្មានច្បាប់អនុញ្ញាត ទើបអាជ្ញា
ធរ ខណ្ឌចុះទៅផ្អាក ។

យោងតាមមន្ដ្រី សាលាខណ្ឌមានជ័យ មួយរូប បានឱ្យដឹងថា មូលហេតុដែល អាជ្ញាធរចុះ ផ្អាកការ
សាងសង់នេះ ព្រោះម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈមួយនេះ មិនមាន ច្បាប់ អនុញ្ញាតសាងសង់ស្ថានីយ៍
របស់ខ្លួន ពីសាលារាជធានី ភំពេញ និងដោយសារតែមានការតវ៉ា ពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ
ដែលរស់នៅទីនោះ ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅ អមសងខាង ជាប់ស្ថានីយ៍ខាងលើនេះ
ដោយពួកគាត់គិត ថាមានហានិភ័យគ្រប់ពេលវេលា ដោយខ្លាច មានអគ្គិភ័យកើតឡើងនៅថ្ងៃណា
មួយនោះ។

បើទោះបីប្រជាពលរដ្ឋទាំងនោះ បានតវ៉ា និងដាក់ពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ និង ដោយសារ
តែម្ចាស់ស្ថានីយ៍ រូបនេះ មិនបាន យកចិត្ដទុកដាក់ និងស្ដាប់តាម អាជ្ញាធរ មូលដ្ឋានឡើយ។ ផ្ទុយ
ទៅវិញរូបគេអាងខ្នង មន្ដ្រីជាន់ខ្ពស់ ដែលមានឥទ្ធិពលខ្លាំងជាង អាជ្ញាធរ ខណ្ឌមានជ័យទៅទៀត
ហើយនៅពេលអាជ្ញាធរចុះទៅនោះ ស្រាប់តែស្រ្តីម្ចាស់ស្ថានីយ៍ និយាយដោយអួតថា គេនឹងទៅ
សួរថ្នាក់លើ នេះបង្ហាញពីការអាងអំណាច និងខ្សែទុយោ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ