CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួននិស្សិត ពេទ្យឆ្នាំទី៣ ក្រោយផ្ញើ កាដូគ្រាប់បែក និងគំរាមទារ ប្រាក់ពីម្ចាស់ ហាងព្រីមកាហ្វេ

ភ្នំពេញ ៖ ករណីជនមិនស្គាល់ មុខផ្ញើកាដូ គ្រាប់បែកផ្លែទាប និងគំរាមទារប្រាក់៥០០០ ដុល្លារពីម្ចាស់ហាង ព្រីមកាហ្វេ ស្ថិតនៅតាម ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ត្រូវបានចាប់ខ្លួនពី សំណាក់កម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ ស្ថិតនៅសាខាវីង តាម ផ្លូវហាណូយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែន សុខ ខណៈដែល ជនសង្ស័យរូបនេះ ដែលសមត្ថ កិច្ចអះអាងថា ជានិស្សិតពេទ្យ នៅសាកលវិទ្យាល័យឯកជន បានទៅដក លុយក្រោយពីម្ចាស់ ហាងព្រីម កាហ្វេ បាន ផ្ញើទៅឱ្យ ក្រោយពីទូរស័ព្ទគំរាមរួចមក ។

ប្រតិបត្ដិការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមរយៈគោលដៅចំនួនពីរនា ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤រវាង កម្លាំងអាវុធហត្ថ និងកម្លាំង នគរបាលដោយ បែងចែកការដាក់យាម ប្រចាំការ នៅសាខា វីងក្នុងទឹកដីខណ្ឌទួលគោក និងទឹកដីខណ្ឌ សែនសុខ ជាង២០សាខា ដើម្បីឃ្លាំមើលនិង ចាប់ខ្លួននៅពេលដែលជនសង្ស័យរូបនេះទៅ ដកលុយ ។

ក្រោយពីម្ចាស់កាហ្វេព្រីមកាហ្វេបានឯក ភាពផ្ញើលុយទៅឱ្យជនសង្ស័យរួចមក និង ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចតាម រយៈការពង្រាយ ឃ្លាំមើល នៅតាមសាខាវីង ទាំងខណ្ឌទួលគោកនិងខណ្ឌសែនសុខ ស្រាប់ តែនៅវេលាម៉ោងជាង១១ព្រឹក ជនសង្ស័យ រូបនេះ បានបង្ហាញវត្ដមាន ទៅដកលុយនៅ សាខាវីងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី កន្លែងកម្លាំងអាវុធហត្ថនៅចាំឃ្លាំមើលទីនោះ ក៏ឃាត់ខ្លួនជាក់ស្ដែងតែម្ដងទៅ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយការសួរនាំជនសង្ស័យរូបនេះ មាន ឈ្មោះថៃ សុភាព អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំ ទី៣ នៅសាកលវិទ្យាល័យ ឯកជន និងធ្លាប់ធ្វើ សន្ដិសុខបម្រើការងារនៅក្រុមហ៊ុនឯកជន ។

យ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្ដិការ ចាប់ខ្លួនជនសង្ស័យខាងលើ និងជាប់ពាក់ព័ន្ធ ការគំរាមទារប្រាក់ពី ម្ចាស់ ហាង ព្រីម កាហ្វេ នោះ ម្ចាស់ហាងមិនបានអស់ លុយមួយកាក់ មួយសេនឡើយ ដោយសារតែ កម្លាំងសមត្ថ កិច្ចបានឃាត់ខ្លួនទាន់ពេលវេលា នៅពេល ដែលជនសង្ស័យ បានធ្វើដំណើរទៅដកលុយ ដែលម្ចាស់ហាងកាហ្វេផ្ញើមកឱ្យ ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែល សន្ដិសុខ ដែលយាមប្រចាំការនៅ ហាងកាហ្វេ ព្រីម លោកសឿន ប៊ុនធឿន បានទទួលកាដូ មួយ ដែលគេផ្ញើជូនម្ចាស់ហាង ប៉ុន្ដែនៅពេល ដែលបើកកាដូនោះមើល គឺជាគ្រាប់ដៃ ប្រភេទ ផ្លែទាបចាស់ និងគ្មានក្រវិល ទើបបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចទាំងអាវុធ ហត្ថនិងនគរបាល ចុះមកសួរនាំ ដើម្បីធ្វើការ ស្រាវជ្រាវលើករណីមួយនេះ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបាន សង្ស័យថា ជនដែលផ្ញើកាដូគ្រាប់បែកមកឱ្យ ម្ចាស់ហាង ព្រម ទាំងទូរស័ព្ទគំរាមទារប្រាក់ ចំនួន៥០០០ ដុល្លារនោះ គឺជាបុរសម្នាក់អតីត មេការនៅក្នុងហាងមួយនេះ ទើប នឹងឈប់ពី ការងារ កាលពី១០ថ្ងៃមុន រហូតដល់មានការ ឃាត់ខ្លួនពីសំណាក់ កម្លាំងអាវុធហត្ថ កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្ដែក្រោយ ការសួរនាំ ទើបដឹងថា អតីតមេការរូបនេះ មិនជាប់ពាក់ ព័ន្ធ នោះឡើយ ហើយក៏ដោះ លែងឱ្យត្រឡប់ទៅផ្ទះវិញ ។

ខណៈដែល កម្លាំងអាវុធហត្ថឃាត់ខ្លួន អតីត មេការឈ្មោះ សុខ កក្កដា អាយុ២៧ឆ្នាំ រស់នៅសង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ នោះស្រាប់តែមាន ជនមិនស្គាល់មុខ បានទូរស័ព្ទលេខ ០២៣ មកជំរិតទារប្រាក់ម្ដងទៀតពីថៅកែហាងព្រីម កាហ្វេ ចំនួន ៥០០០ដុល្លារ ។

បន្ទាប់មកកម្លាំង សមត្ថកិច្ចទាំងអាវុធហត្ថនិងនគរបាល បាន សុំសហការជាមួយ ក្រុមហ៊ុនវីង ដោយប្រើ រូបភាពវេលុយទៅឱ្យជនសង្ស័យ ហើយកម្លាំង នគរបាលពង្រាយ ឃ្លាំមើល តាមសាខាវីងជាង១០ទីតាំង នៅក្នុងទឹកដីខណ្ឌទួលគោក រីឯ កម្លាំងអាវុធហត្ថ ដាក់ពង្រាយឃ្លាំមើល នៅតាមទីតាំងសាខាវីងជាង១០កន្លែងនៅ ក្នុងទឹកដីខណ្ឌសែនសុខ លុះពេលម៉ោងជាង ១១ ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ក៏លេចមុខ ជនសង្ស័យនៅសាខាវីងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីទៅបើក លុយក៏ត្រូវ ចាប់ខ្លួននៅទីនោះ តែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ ធ្វើឡើងតែម្នាក់ឯង ពុំ មានបក្ខពួកនិងដៃ គូផ្សេងទៀតឡើយ ហើយ គ្រាប់បែកដៃនេះ រូបគេយកមកពីផ្ទះ នៅឯ ស្រុកកំណើត ប៉ុន្ដែជាគ្រាប់ បែកចាស់ និងគ្មាន គន្លឹះដើម្បីទុកធ្វើសកម្មភាពបែបនេះ ហើយ ជននេះ ក៏មិនមែនជាមុខសញ្ញាធំដុំ ដែលមាន គម្រោងការតាម រយៈការរៀបចំទុកទ្រង់ ទ្រាយធំឬមានបក្ខពួកច្រើននោះដែរ ពោល ទើបនឹងធ្វើសកម្មភាពជាលើកដំបូងតែប៉ុណ្ណោះ ។

ក្រោយការនាំខ្លួនឱ្យយកទៅធ្វើតម្រាប់ នៅសាខាវីង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចមក ជន សង្ស័យរូបនេះ ត្រូវបានកម្លាំង អាវុធហត្ថបញ្ជូន បន្ដទៅសួរនាំ និងឃុំខ្លួនជា បណ្ដោះអាសន្ននៅ ទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news