CamNews

ព័ត៌មានជាតិ 

បុរសយក កាំបិតផ្គាក់ កាប់សម្លាប់ ជនរងគ្រោះម្នាក់ យ៉ាងសាហាវ

កំពង់ឆ្នាំងៈ ជនសង្ស័យដែល បានកាប់សម្លាប់ ទៅលើបុរសម្នាក់ ខណៈកំពុងអង្គុយ មើលទូរទស្សន៍ ដោយសារ តែជឿរឿងចេះអំពើអាបធ្មប់ កាលពីវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែក ជនដៃដល់ បានរត់គេចខ្លួនចូលព្រៃ ដែលមានចំងាយ ជិត៥គីឡូម៉ែត្រពីភូមិ ។ លុះដល់ព្រឹកថ្ងៃទី៧ ខែតុលា កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយ កម្លាំងនគរបាលស្រុកទឹកផុស ចុះទៅព័ទ្ធចាប់បានជនដៃដល់បាន នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ស្ថិតនៅក្នុងព្រៃដែលជនដៃដល់ ចូលទៅសំងំលាក់ខ្លួននោះ នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

នគរបាលស្រុកទឹកផុសបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសុខ សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ ។ រីឯជនដៃដល់មានឈ្មោះស៊ូ អែល ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នានិងជនរងគ្រោះជន។

ប្រភពព៧ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កំពុងតែអង្គុយមើលទូរទស្សន៍នៅ ក្នុងតូបលក់ឥវ៉ាន់មួយកន្លែង ខណៈនោះស្រាប់តែជនដៃដល់ បានលីកាំបិតផ្គាក់មកពីផឹកទឹកត្នោតជូរ ដើរកាត់នៅតូបលក់ឥវ៉ាន់នោះ ឃើញជនរងគ្រោះ កំពុងមើលទូរទស្សន៌ ស្រាប់តែជនដៃដល់ ចូលទៅកាប់ ប្រហារជាច្រើនកាំបិត ទៅលើជនរងគ្រោះ ចំក្បាលចំនួន៣កាំបិត ត្រូវចំដៃទាំងសងខាងចំនួន២កាំបិត និងត្រូវជើង១កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។ មូលហេតុដែលបណ្តាលអោយ ជនដៃដល់កាប់សម្លាប់ជនរងគ្រោះនេះ ដោយសារគំនុំរឿងអាបធ្មប់ ។          

ក្រោយពីចាប់ខ្លួន ជនដៃដល់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង តាមនីតិវិធីច្បាប់៕






ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Kampong Chnang Cambodia