កំពង់ឆ្នាំង៖ ផ្សារក្រោមនៅ ជាប់មាត់ទន្លេ ស្ថិតនៅក្នុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត
កំពង់ឆ្នាំង កាលពីវេលាម៉ោង ប្រហែល៩៖៥០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ត្រូវបានអគ្គិភ័យ
ឆាបឆេះ ដែលតាមសេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា អាចបណ្តាល មកពី ឆ្លង
ចរន្តអគ្គសនី (ទុស្សេខ្សែភ្លើង)។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ក្រុមសមត្ថកិច្ច ជួយពន្លត់អគ្គិភ័យ និងអាជ្ញាធរខេត្តទាំងមូល
បាននិងកំពុង ជួយអន្តរាគមន៍ ករណីនេះ។
ទាក់ទិននិងករណីនេះ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែង
ឲ្យដឹងថា អគ្គិភ័យបានបំផ្លាញ តូបតែចំនួន១ ទេ ដោយសារតែ កម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ និង
អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ បានចូលរួម សហការគ្នា ក្នុងការជួយពន្លត់ទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍អាត់ ខែម បានបន្តថា កម្លាំង សមត្ថកិច្ច របស់លោក បានប្រើរថយន្ត ពន្លត់
អគ្គិភ័យចំនួន២គ្រឿង ហើយរហូតមកដល់ម៉ោង ១០៖៤០នាទីយប់ ថ្ងៃដដែលនេះ អគ្គិភ័យបាន
រលត់ទៅវិញហើយ ប៉ុន្តែគ្រាន់តែសល់ ផ្សែងហុយបន្តិចបន្តួចប៉ុណ្ណោះ។
បើតាមលោកស្នងការ ដែលបានបញ្ជាផ្ទាល់ នៅក្នុងប្រតិបត្តិ ជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ មិនទាន់
ហ៊ានសន្និដ្ឋាន ពីមូលហេតុ នៅឡើយទេ ខណៈ សាក្សីខ្លះ បានអះអាងថា អាចបណ្តាល មកពី ឆ្លង
ចរន្ត អគ្គិសនី (ទុស្សេខ្សែភ្លើង)៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល