CamNews

ព័ត៌មានជាតិ 

ស្ត្រីក្រីក្រចាញ់ ក្តីរឿងបរិហារកេរ្តិ៍ ថ្លែងអំណរគុណ តុលាការកំពូល បានផ្តល់យុត្តិធម៌

ភ្នំពេញ៖ តុលាការកំពូលបាន ប្រកាសសាលដីកាស ម្រេចផ្តល់យុត្តិធម៌ដល់ស្ត្រីក្រីក្រម្នាក់ដែល
ត្រូវអ្នកមានប្រាក់ប្តឹងទៅតុលាការពីបទបរិហារបង្កាច់កេរ្តិ៍ ដោយ កំណត់ ឲ្យ បង់ប្រាក់តែ ២០ម៉ឺន
រៀលប៉ុណ្ណោះ ខណៈតុលាការខេត្តកំពង់ធំ និងសាលាឧទ្ធរណ៍កាត់សម្រេចឲ្យគាត់បង់ប្រាក់ពិន័យ
២លានរៀល និងសងជំងឺ ចិត្ត៦លាន រៀល ដែលជាប្រាក់ច្រើនសន្ធឹកសន្ធាប់ គ្មានលទ្ធភាពរក
សងបាននោះ។

ស្ត្រីក្រីក្រដែលចាញ់ក្តីរឿងបរិហារកេរ្តិ៍ តុលាការខេត្តកំពង់ធំ និង សាលាឧទ្ធរណ៍នៅថ្ងៃទី១៦ ខែ
មករា ឆ្នាំ ២០១៣ បានត្រឡប់មកដល់ទី ស្នាក់ការមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ម្តងទៀត តែ
ការមកលើកនេះផ្ទុយពីលើកមុន។ ផ្ទុយពីលើកមុនត្រង់ថា លើកមុនសុំឲ្យដើមអម្ពិលជួយចុះផ្សាយ
រឿងអយុត្តិធម៌របស់គាត់ ដែលតុលាការខេត្ត និងសាលាឧទ្ធរណ៍កាត់ក្តីឲ្យគាត់ចាញ់លើសំណុំរឿង
របស់អ្នកមានប្រាក់ម្នាក់ ដែលប្តឹងគាត់ពីបទបរិហារបង្កាច់កេរ្តិ៍ជាមួយនឹងទឹកមុខកម្សត់ស្រក់ទឹកភ្នែក
រហេមរហាម ផ្ទុយទៅវិញការមកដល់លើកនេះ មកជាមួយទឹកមុខស្រស់ស្រាយ។ ការមកដល់ដើម
អម្ពិលជាលើកទី២ នេះ គឺគាត់ចង់ថ្លែងអំណរ គុណដល់ តុលាការ កំពូលដែលបានផ្តល់យុត្តិធម៌ដល់
រូបគាត់ និងដើមអម្ពិលដែលបានជួយផ្សព្វផ្សាយរកយុត្តិធម៌ឲ្យគាត់យ៉ាងពិតប្រាកដ។

អ្នកស្រី ផន ជិន អាយុ៤០ឆ្នាំ ដែលមានទីលំ នៅភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់
ធំ បច្ចុប្បន្ន ជាកសិករ មានប្តីនិងកូន ចំនួន៦នាក់នៅក្នុងបន្ទុក រៀប រាប់ ប្រាប់អ្នកយកព័ត៌មានដើម
អម្ពិលថា «តុលាការកំពូលនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ នេះ បានកាត់ក្តីបញ្ចប់សំណុំរឿង
របស់ខ្ញុំពីបទបរិហារកេរ្តិ៍ ដោយ ឲ្យខ្ញុំបង់ប្រាក់២០ម៉ឺនរៀល ដើម្បីបញ្ចប់។

ខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តុលាការកំពូលដែលបានរកយុត្តិធម៌ឲ្យរូបនាងខ្ញុំ ដែលជា
ជនក្រីក្រ គ្មានប្រាក់។ ជាពិសេសកាសែតដើមអម្ពិលដែលបានចុះផ្សាយរឿងអយុត្តិធម៌ របស់ខ្ញុំ ជួយ
រកយុត្តិធម៌ឲ្យខ្ញុំ»។

សូមជម្រាបថា អ្នកស្រី ផន ជិន ត្រូវស្ត្រី ម្នាក់ឈ្មោះ ពាង ឡៃឈុន អាយុ៣១ឆ្នាំ រស់នៅផ្ទះជាប់គ្នា
ជាស្ត្រីមេម៉ាយប្តឹងទៅតុលាការ ដោយចោទពី បទបរិហារ បង្កាច់ កេរ្តិ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ
២០១១ ។ បណ្តឹងរបស់ឈ្មោះ ពាង ឡៃឈុន បានចោទ ប្រកាន់មកលើអ្នកស្រីថា បាននិយាយដើម
ថាឈ្មោះ ពាង ឡៃឈុន បាន ទូរស័ព្ទ ណាត់ប្រុសដេក សណ្ឋាគារ តែម្តងទៀតបានចោទថា បាន
រួមរក្សជាមួយ ឈ្មោះ សេង សោភណ្ឌ ទៅវិញ ។ មិនតែប៉ុណ្ណោះបណ្តឹងរបស់ឈ្មោះ ពាង ឡៃឈុន
មិនមានភស្តុតាងឬ សាក្សី ឲ្យបានច្បាស់លាស់ នោះឡើយ គឺគ្រាន់តែមានសាក្សី ម្នាក់ជាបងស្ត្រី
បង្កើតឈ្មោះ ពាង សុខលី តែប៉ុណ្ណោះ ស្រាប់តែតុលាការខេត្តកំពង់ធំ កាត់ក្តីឲ្យខ្លួនចាញ់រួចហើយ
បង្គាប់ឲ្យបង់ ពិន័យចំនួន២លានរៀល និងសងជំងឺចិត្ត ចំនួន៦លានរៀលទៅវិញ ហើយពេលដែល
ខ្លួនប្តឹង ឧទ្ធរណ៍ក៏ត្រូវបាន កាត់ សម្រេច រក្សាទុក សាលក្រម របស់តុលាការខេត្ត ឲ្យនៅជាបានការ
ដដែល។

អ្នកស្រី ផន ជិន បានលើកឡើងថារឿងដែលអ្នកស្រីចាត់ទុកថា អយុត្តិធម៌នោះគឺបណ្តឹងរបស់ឈ្មោះ
ពាង ឡៃឈុន គ្មានភស្តុតាង អ្វីច្បាស់លាស់ នោះឡើយ ពេល សរសេរក្នុង ពាក្យបណ្តឹងចោទថា និ
យាយដើមរឿង ទូរស័ព្ទណាត់ ប្រុសដេកសណ្ឋាគារ ។ លុះពេលបំភ្លឺនៅតុលាការ បែរជាចោទថានិ
យាយដើមរឿង និយាយថា រួមរក្ស ជាមួយឈ្មោះ សេង សោភណ្ឌ ទៅវិញ ។ មិនតែប៉ុណ្ណោះសាក្សី
មានតែម្នាក់គាត់គឺជាបងស្រីទៀត ហើយពេលដែលខ្លួនបបួលស្បថ បែរជា មិនហ៊ានស្បថ ទៅវិញ។
រឿងក្តីរបស់អ្នកស្រី ផន ជិន ត្រូវបានតុលាការកំពូលបើកសវនាការ តាមបណ្តឹង សាលទុក្ខរបស់ខ្លួន
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ហើយប្រកាស សាល ក្រមសម្រេចនៅព្រឹកថ្ងៃទី១៦ ខែមករា
ឆ្នាំ២០១៣៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ