ក្នុងពេលថ្មីៗនេះ លោក Paul Allan សហស្ថាបនិក Microsoft បានប្រកាសលក់កោះឯកជន
មួយរបស់ខ្លួនជាមួយនឹងតម្លៃ ១៣.៥ លានដុល្លារ អាមេរិក។
ប្រសិនអ្នកចង់ទិញយកកោះនេះ អ្នកគួរតែស្វែងយល់តាមរយៈរូបភាពដូចខាងក្រោម៖
កោះដ៏ស្រស់ស្អាតរបស់មហាសេដ្ឋី Paul Allan នេះ មានឈ្មោះថា Navy ។ កោះនេះមានទំហំ
ប្រមាណ ២៩២ acres ដែលប្រហែលនឹ ៤/១០ហិចតា។ កោះនេះស្ថិតក្នុងប្រជុំកោះ Juans នៃ
ឆ្នេរសមុទ្រ Seattle ភាគខាងជើង។
នៅលើកោះ មានផ្លូវយន្ដហោះមួយសម្រាប់យន្ដហោះប្រភេទមធ្យមចុះចត នៅទីនេះមាន
តែមធ្យោបាយធ្វើដំណើរពីរប៉ុណ្ណោះ ដែលអាចមកកាន់កោះនេះបាន គឺផ្លូវអាកាស និងផ្លូវ
ទឹក។
ផ្ទះមួយខ្នងត្រូវបានគេសាងសង់ឡើងនៅលើកោះនេះ ហើយនៅក្នុងផ្ទះនេះ មានសម្ភារៈគ្រប់
គ្រាន់ និងមានមនុស្សម្នាក់នៅថែរក្សា។
មហាសេដ្ឋី Paul Allan បានបង្កើតកំពុងផែតូចមួយសម្រាប់ទូចូលចត ដោយសារតែកោះនេះ មានលក្ខណៈប្លែកពីកោះដទៃដែលនៅក្នុងប្រជុំកោះ Juans នេះ។
នៅជុំវិញកោះមានឆ្នេរខ្សាច់ធម្មជាតិជាច្រើនដែលគួរចង់ទស្សនា។
កាលពីដើមឡើយ នៅលើកោះនេះមិនមានប្រព័ន្ធភ្លើងអគិសនីនេះទេ ដូច្នេះ លោកមហា
សេដ្ឋី Paul Allan ក៏បានចំណាយប្រាក់ ៣ លានដុល្លារ អាមេរិក ដើម្បីភ្ជាប់បណ្ដាញខ្សែភ្លើង
សម្រាប់បំភ្លឺនៅលើកោះរបស់គាត់។
លោក Paul Allan បានបែងចែកកោះនេះជា ៤៤ តំបន់ ក្នុងតំបន់និមួយៗក៏ក៏មានទេសភាព
ប្រណិត មានខ្សល់អាកាសបរិសុទ្ធ និងអាចមើលឃើញមហាសមុទ្របានដូចគ្នា។
នៅជុំវិញកោះដែលមានតម្លៃ ១៣,៥ លានដុល្លារ របស់មហាសេដ្ឋី Paul Allan នេះ សម្បូរទៅ
ដោយទិដ្ឋភាពស្រស់បំព្រង ក្នុងនោះក៏មានឆកសមុទ្រ Rosario ព្រមទាំងជួរភ្នំ Olympic ជា
ដើម៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Forbes