CamNews

ព័ត៌មានជាតិ 

សិស្សទំនើង២ក្រុម ដេញកាប់គ្នានៅ ក្នុងវិទ្យាល័យហ៊ុន សែនបល្ល័ង្គ

កំពង់ធំ៖  ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ គេឃើញក្រុមក្មេងទំនើង សំលៀកបំពាក់សិស្ស ចំនួន២ក្រុម
បានបើកឆាក ប្រយុទ្ឋគ្នា នៅក្រៅរបងសាលា ដោយប្រើកាំបិតបុ័ងតោ និងបង្គោលក្រាក់ ដេញកាប់
និងវាយសំពងគ្នា បណ្តាលឲ្យ រងរបួស ដោយសារតែទំនាស់ ឌឺដងពាក្យសំដីគ្នា ។

ប្រជាពលរដ្ឋផ្ទះនៅទល់មុខសាលា បាននិយាយថា សិស្សទាំងពីរក្រុមនេះ បានបង្កការវាយកាប់គ្នា
ផ្អើលមហាជន និង សិស្សសាលា រាប់រយនាក់ចោម រោមមើល ។ គាត់បានឃើញដំបូង ក្នុងពេល
ប្រតាយប្រតប់គ្នា គឺភាគីទី១មាន កាំបិតបុ័ងតោ រត់ដេញ កាប់ និងគប់កាំបិតត្រូវ ចំខ្នងសិស្សភាគី
ទី២ បន្ទាប់មកបក្ខពួកភាគីទី២ គូបដិបក្ខរើសបាន កាំបុ័ងតោ ដេញកាប់ក្រុម ភាគីទី១វិញ ។ ប្រជា
ពលរដ្ឋរូបនេះបានបន្តថា ក្រុមសិស្សទំនើងទាំងពីរ បានដេញវាយ ប្រតាយប្រតប់ និងកាប់គ្នារត់ឆ្លង
ផ្លូវជាតិលេខ៦ ចូលក្នុងដីភូមិក្រោយផ្ទះគាត់ ។ លោកបន្តថានៅពេលនោះ ស្រាប់ តែឃើញ ក្មេង
សិស្សសាលា ២នាក់ដួល ហើយត្រូវគូបក្ខដិបក្ខ ទាញបង្គោល របងក្រាក់វាយសំពង ថែមទៀត។

ឃើញស្ថានភាព មិនល្អបែបនេះ ប្រជាពលរដ្ឋភូមិបល្ល័ង្គ បានស្រែកគំរាមហៅ នគរបាលចាប់ដាក់
គុកទើបពួកវា បញ្ចប់ សកម្មភាពវាយប្រហារគ្នា ។ ទីបំផុតក្រុមសិស្ស សាលាទំនើងទាំងនេះ ក៏ត្រូវ
បាននាយប៉ុស្តិ៍ដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៤នាក់ បញ្ជូនទៅអធិការ
ដ្ឋាន នគរបាលក្រុងស្ទឹងសែន ដើម្បីសួរនាំ ។ រីឯបក្ខពួកមួយចំនួនបានរត់ គេចខ្លួន សមត្ថកិច្ចនគរ
បាលក្រុងបានប្រាប់ថា សិស្សទំនើងក្រុងទី១ ឃាត់បាន ២នាក់ មានឈ្មោះ ម៉េង ប្រុសប៉ូចរងរបួស
ខ្នង និងម្រាម ដៃឆ្វេងម្នាក់ទៀងឈ្មោះ យ៉ាន សុវណ្ណ ចំណែកក្រុមម្ខាង ទៀត ក៏ឃាត់ខ្លួនបានចំនួន
២នាក់ដែរ មានប៊ិត វណ្ណា រងរបួសដោយ កាំបិតបុ័ងតោ ចំកណ្តាលក្បាល និងបក្ខពួក ម្នាក់ទៀត
ឈ្មោះទូច គឹមចេន។ ក្រុមក្មេងទំនើងទាំង៤នាក់ ជាសិស្សនៅ វិទ្យាល័យហ៊ុន សែនបល្ល័ង្គ ខ្លះរៀន
ថ្នាក់ ទី១១ ទី១០ និងទី៨ ។ មន្ត្រីនគរបាលក្រុងស្ទឹងសែន បានប្រាប់ថារឿងរ៉ាវក្មេងទំនើង ខាងលើ
នេះគ្មានពាក្យ បណ្តឹង ទេហើយ អាណាព្យាបាលភាគីទាំងពីរ ឯកភាពគ្នាស្នើអោយសមត្ថកិច្ច ធ្វើការ
អប់រំក្មេងទាំងនោះ ដើម្បីផ្តល់ឱកាស ឲ្យពួកគេចូលរៀនសូត្រ និង កែខ្លួនឡើងវិញ ។

លោក នង យ៉ាណារ៉ា នាយកសាលាវិទ្យាល័យហ៊ុន សែនបល្ល័ង្គ បានអោយដឹង ថាសាលាធ្លាប់បាន
អញ្ជើញ កម្លាំង នគរបាល មូលដ្ឋានធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព
ដល់សិស្សានុសិស្សផងដែរនាពេលកន្លងមក ។ ចំពោះរឿងសិស្សវាយកាប់គ្នា នៅក្រៅរបងសាលា
នេះ យោងទៅតាមប្រភពមួយចំនួន និងការសាកសួរ ក្មេងៗបង្កខាងឡើងនេះ បានឲ្យដឹងថាទំនង
កើតឡើង ដោយសារទំនាស់ ឌឺដងពាក្យសំដីគ្នា ពោលពាក្យ អាក្រាតៗ ទើបបង្កការ វាយប្រហារ
គ្នាតែម្តង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ