CamNews

ភាពយន្ត 

រឿងមួយ របំាបី



នេះជាឆ្នាំទី២ ហើយដែលអង្គការសិល្បៈខែ្មរ និងវិទ្យាស្ថានហី្គតាបានអញ្ជើញ
អ្នកបង្កើតស្នាដៃនិងអ្នករបំាជាច្រើនដែលមកពីតំបន់អាស៊ីអាគ្នេយ៏មកចូលរួម
ក្នុងកម្មវិធីផ្លាស់ប្តូរបច្ចេកទេសសិល្បៈ។នៅក្នុងកម្មវិធីនេះតម្រូវអោយអ្នកបង្កើត
ស្នាដៃដ៏មានឈ្មោះបោះសម្លេងចំនួនបីរូប ក្នុងនោះមានលោក អេកូ ស៊ុពព្រីយ៉ន់តូ ដែលមកពីប្រទេសសឥណ្ឌូនេស៊ី លោកពិចិត្រ ឃ្លុនឈុន ដែលមកពីប្រទេសថៃ និងលោកស្រីសុភីលីន ជាមសាភារ៉ូ នៅក្នុងប្រទេសកម្ពុជាមកធើ្វការបង្ហាញនៅ
ស្នាដៃថី្មបីរបស់ពួកគាត់ ដោយដកស្រង់យកឈុតត្រង់នាងសីតាលុយភ្លើង។

បាឋកថាលើកិច្ចសន្ទនាដែលនឹងត្រូវបានរៀបចំនិងចាត់ចែងដោយលោកស្រី
វណ្ណនីនី ប៊ែលឡាមីណូ ដែលគាត់ជាអ្នកសរសេរអត្ថបទ និង អ្នកផលិតកម្ម
មកពីប្រទេស ហ្វីលីពិន។

កម្មវិធីនេះមានរយៈពេលចំនួន ១០ថៃ្ង សំរាប់ផ្លាស់ប្តូរបទពិសោធន៏រវាងគ្នានឹងគ្នា ក៏ដូចជាភ្ញៀវសិល្បករដែលបានចូលរួម ដើម្បីធើ្វការវិភាគនូវការងារដែលពួកគាត់
បានធើ្វជាមួយគ្នាកាលពីឆ្នាំមុន នៅរោងល្ខោនសិល្បៈខែ្មរ។កម្មវិធីនេះផ្តល់ឱកាស
អោយអ្នកបង្កើតស្នាដៃនៅតំបន់អាស៊ីអាគ្នេយ៏បានជូបពិភាក្សា និងធើ្វការងារជាមួយគ្នា។ ជាមួយគ្នានោះដែរ សិល្បករ មានពេលវេលា និង ទីកន្លែងសំរាប់ធើ្វស្នាដៃ និងធើ្វកិច្ចពិភាក្សា
ផ្លាស់ប្តូរយោបល់ក៏ដូចជាសិក្សាពីគ្នាទៅវិញទៅមក។

កម្មវិធីនេះគឺជាផ្នែកមួយនៃ វិទ្យាស្ថានហ្គីកតាក្នុងគម្រោងទំនាក់ទំនងរបំាដែលកំពុងនឹង
បន្តក្នុងការផ្លាស់ប្តូរវប្បធម៌ និងសហផលិតកម្មផ្នែករបំាសហសម័យនៅក្នុងប្រទេសនៃ
តំបន់អាស៊ីប៉ាស៊ីហិ្វក។


រឿងនេះនិងចាប់បញ្ជំាងជូនអោយទស្សនានៅថៃ្ងសៅរ៏ទី០៣ ខែធ្នូ ឆ្នាំ២០១១
វេលាម៉ោង៧ល្ងាច នៅរោងល្ខោនសិល្បៈខ្មែរ ក្រុងតាខ្មៅ ចួលរួមទស្សនាជា
សាធារណៈ។សូមចូលរួមអោយបានកុះករដើម្បីលើកស្ទូយវិស័យសិល្បៈ និង
វប្បធម៌ខែ្មរអោយបានរុងរឿង

សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងមក
ទូរស័ព្ទលេខ ០២៣ ៤២៥ ៧៨០
E-mail: veasna@khmerarts.org

បញ្ជាក់: ការចូលទស្សានាពុំតម្រូវអោយថតរូប ឬ វីដេអូឡើយ

ដោយ ដាននី

Tags: greatawesomecoolgooddanceone story three dancecambodia moviekhmer art