ប្រសិនបានទស្សនាបណ្ដាអច្ឆរិយធម្មជាតិ បង្កើតឡើងដោយរលកសមុទ្រដែលត្រូវបាន
បោះឆ្នោតជ្រើសរើសជាអច្ឆរិយធម្មជាតិស្រស់ស្អាតបំផុតក្នុងលោក អ្នកប្រាកដជាដឹងថា
ពិភពលោកនេះ នៅមានកន្លែងអាថ៍កំបាំងជាច្រើនទៀតដែលអ្នកមិនទាន់បានឃើញ។
ខាងក្រោមនេះ គឺជាកំពូលរូងសមុទ្រស្រស់ស្អាតបំផុតក្នុងពិភពលោក ៖
រូងសមុទ្រនេះស្ថិតនៅលើកោះ Fingal ដែលជាកោះមិនមានមនុស្សរស់នៅ នៃតំបន់ Staffa
ប្រទេស Scotland ។
នៅក្នុងរូងសមុទ្រ Fingal សម្បូរទៅដោយសសរថ្ម bazan ដែលមានរូបរាងជា ៦ជ្រុង។
រូងទឹកកកនៅកោះ Apostle ស្ថិតក្នុងបឹង Superior ក្នុងតំបន់ Wisconsin ត្រូវបានបង្កើតឡើង
នៅពេលទឹកបឹងនេះកក។ ភ្ញៀវទេសចរណ៍អាចចូលទៅក្នុងបឹងនេះដើម្បីទស្សនាជ្រោះទឹកក
ដែលបានកកនារដូវរងា។
រណ្ដៅមួយដែលនាំទៅកាន់រូងក្រោមសមុទ្រ នៅ Santa Rosa រដ្ឋ California ។
រណ្ដៅទឹក Belvedere នៅ Sardinia ។
Great Blue Hole នៅ Belize មានជម្រៅ ១២២ ម៉ែត្រ ដែលមានឈ្មោះល្បីក្នុងពិភលោក។
រូងតោសមុទ្រ នៅ Oregon គឺជាកន្លែងរស់នៅរបស់សត្វសមុទ្រជាច្រើនប្រភេទ ក្នុងនោះមាន
តោសមុទ្រជាដើម៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail