កណ្តាលៈ កំហឹងមោហ៍បាំងកើតពីភ្លើងប្រច័ណ្ឌ ធ្វើឲ្យភរិយា ដែលបានរួមរស់នឹងគ្នារាប់សិបឆ្នាំ
ដាច់ចិត្តលើកកាំ បិតផ្គាក់ផ្តាច់ជិវិតប្តីយ៉ាងព្រៃផ្សៃបំផុត នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ
២០១៣ នៅលើផ្ទះក្នុងភូមិត្រពាំង ខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ អំពើហិង្សា
កើតចេញពីការប្រច័ណ្ឌខ្វះការពិចារណានេះ ធ្វើឲ្យ ក្មេងៗ៣នាក់ ត្រូវរស់គ្មានទីពឹង បន្ទាប់ពី
ឪពុកត្រូវស្លាប់ រីឯម្តាយត្រូវជាប់ទោស។
លោកអធិការនគរបាលស្រុកអង្គស្នួល មាន សំណាង បានបញ្ជាក់នៅក្នុងរបាយការណ៍របស់
លោកថា នៅវេលា ម៉ោងប្រមាណ ១៥ និង៥នាទី ជនរងគ្រោះជាប្តី និងជនសង្ស័យជាភរិយា
បានឈ្លោះប្រកែកគ្នា ដោយស្រ្តីជា ភរិយាបានចោទប្រកាន់ថា ប្តីមានស្រី ហើយមានកូនជាមួយ
គេថែមទៀត។ ក្រោយពីឈ្លោះប្រកែកគ្នាហើយ ប្តីក៏ មិនបានតបតអ្វីដែរ ក៏គេចទៅដេកនៅលើ
ឥដ្ឋសាបនៅក្នុងផ្ទះ ខណៈដែលប្តីកំពុងតែដេកលង់លក់ ស្រាប់ស្ត្រីជា ភរិយាយកកាំបិតផ្គាក់ទៅ
កាប់បុរសរងគ្រោះជាប្តីចំចុងត្រចៀកខាងស្តាំ បណ្តាលឲ្យដាច់ត្រចៀក ហើយស្លាប់ ភ្លាមៗមួយ
រំពេច។
លោកអធិការរូបនេះ បានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ មាន់ វុទ្ធី អាយុ ៣៤ឆ្នាំ រីឯស្រ្តី
ជាភរិយាឈ្មោះ អាត សារុំ អាយុ ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ អំពើហិង្សាផ្ទុះចេញ
ពីភ្លើងប្រច័ណ្ឌ ដោយខ្វះការ ពិចរណានេះ បណ្តាលឲ្យក្មេងៗជាកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់
ដែលមានអាយុចន្លោះពី ៥ឆ្នាំ ដល់១១ឆ្នាំ នោះ ត្រូវរស់នៅវេទនាគ្មានទីពឹង បន្ទាប់ពីឪពុករបស់
គេបានស្លាប់ រីឯម្តាយរបស់គេត្រូវជាប់ពន្ធនាគារក្រោម បន្ទាត់នៃច្បាប់នោះ។
ជារឿយៗ អំពើហិង្សាក្នុងគ្រួសារកើតចេញពីភ្លើងប្រច័ណ្ឌនៅក្នុងសង្គមកម្ពុជា បានធ្វើឲ្យប្តី-ប្រពន្ធ
ដែលរួមរស់នឹង គ្នារាប់សិបឆ្នាំនោះ ភ្លេចអស់អនុស្សាវរីយ៍ដាច់ចិត្តកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃ
ផ្សៃ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ នៅឯស្រុកស្ទោង ខេត្តកំពង់ធំ លោកមេប៉ុស្តិ៍
នគរបាលឃុំចំណារក្រោម បានលើកកាំភ្លើង បាញ់ភរិយា និងកូនប្រុសម្នាក់ឲ្យស្លាប់បាត់បង់ជីវិត ហើយកូនស្រីម្នាក់ទៀតរងរបួសធ្ងន់ផងដែរ។ នៅមានអំពើហិង្សា ជាច្រើនករណីទៀតត្រូវបានគេ
មើលឃើញសុទ្ធសឹងកើតចេញពីភ្លើងប្រច័ណ្ឌ ដោយខ្វះនូវការពិចារណា ជាពិសេសធ្វើឲ្យកូនៗ ដែលនៅវ័យក្មេងនៅឡើយត្រូវក្លាយជាជនរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីឪពុក ឬម្តាយ របស់គេ
ត្រូវស្លាប់ ឬជាប់ពន្ធនាគារនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល