CamNews

ទេសចរណ៍ 

កោះ Jeju តំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ កូរ៉េខាងត្បូង

កោះ Jeju (រឺហៅថា Jejudo) គឺជាកោះដែលមានផ្ទៃធំបំផុតរបស់កូរ៉េខាងត្បូង និងក៏ជាខេត្ត
តូចបំផុតរបស់ប្រទេសមួយនេះផងដែរ។ កោះនេះមានផ្ទៃដីផ្នែកខាងលើទំហំ ១៨៤៦គីឡូ
ម៉ែត្រការ៉េ។ ដោយសារតែកោះនេះស្ថិតនៅឆ្ងាយពីដីគោកចម្ងាយ ១៣០គីឡូម៉ែត្រ ហេតុ
ដូច្នេះហើយកោះ Jeju រងឥទ្ធិពលសំពាធទាំងស្រុងពីមហាសមុទ្រ៖ ពេលរដូវក្តៅឈានមក
ដល់អាកាសធាតុត្រជាក់ ចំណែកក្នុងរដូវត្រជាក់វិញអាកាសធាតុសប្រែជាកក់ក្តៅទៅវិញ។ អាកាសធាតុខ្ពស់បំផុតនៅក្នុងកំឡុងរដូវវិស្សមកាលគឺមិនលើសពី ៣៣�C ទេ និងមិនក្រោម
១០�C នៅក្នុងកំឡុងខែត្រជាក់នោះឡើយ។.

ស្ថិតនៅកណ្តាលមជ្ឈមណ្ឌលនៃកោះ Jeju គឺជាភ្នំ Hallasan,ដែលជាភ្នំដែលមានកំពស់ខ្ពស់
បំផុតក្នុងប្រទេសកូរ៉េខាងត្បូង និងគឺជាភ្នំភ្លើងមួយដែលលែងមានដំណើរការទៀតហើយនា
ពេលបច្ចុប្បន្ននេះ។ ភ្នំនេះមានរយៈកំពស់ ១៩៥០ម៉ែត្រធៀបជាមួយផ្ទៃទឹកសមុទ្រនិងមានភ្នំ
តូចៗចំនួន ៣៦០ផ្សេងទៀតនៅព័ទ្ធជុំវិញ។

ដោយសារតែកើតឡើងពីបន្ទុះភ្នំភ្លើងហេតុដូច្នេះហើយបើសិនជាគេឈរសំឡឹងមើលពីផ្នែក
ខាងណាទៅនោះ គេក៏អាចមើលឃើញថ្មផងដែរ។ ថ្មនៅលើកោះ Jeju មានពណ៌ខ្មៅមានរន្ធ
តូចៗជាច្រើន និងស្រូបទឹក។ ថ្មទាំងនេះស្ថិតនៅរាយប៉ាយពាសពេញតាមដងផ្លូវនានា និង
ជាពិសេសនោះគឺនៅជុំវិញតំបន់ចំការក្រូច ដែលជាដំណាំពិសេសប្រចាំតំបន់របស់កោះ Jeju
នេះ។ មិនតែប៉ុណ្ណោះប្រជាជនដែលរស់នៅលើកោះ Jeju ក៏បានយកថ្មទាំងនោះដើម្បីសាង
សង់គេហដ្ឋាន របង និងចាកសាប...រឺយកមកសាងសង់ធ្វើជាបង្គោលព្រំរវាងភូមិមួយទៅ
ភូមិមួយជាដើម។

កន្លងមកកោះ Jeju នេះគឺជាតំបន់ដែលក្រីក្របំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងពីព្រោះតែ
ស្ថិតនៅដាច់ស្រយ៉ាលឆ្ងាយពីដីគោកពេក ហើយដីមិនសូវមានជីជាតិនិងមិនអាចដាំដំណាំ
ផ្សេងៗបានច្រើនដូចជាតំបន់ឯទៀតៗ។ ដំណាំភាគច្រើននៅទីនេះគឺសុទ្ធតែជាដំណាំក្រូច
និងទន្លាប់។ នៅក្នុងរបបសក្តិភូមិតំបន់នេះគឺជាតំបន់ដែលគេប្រើសំរាប់ឃុំឃាំងអ្នកទោស។

លុះក្រោយមកបន្ទាប់ពីមានខ្សែភាពយន្តមួយមានចំណងជើងថា� Winter Sonata �ត្រូវបាន
ផលិតឡើង,កោះ Jeju ក៏ត្រូវបានគេស្គាល់ថាគឺជាតំបន់ទេសចរណ៍ថ្មីមួយដ៏គូរអោយទាក់
ទាញបំផុត។ បើតាមរយៈខ្សែភាពយន្តបង្ហាញអោយឃើញថាកោះ Jejuមានទាំងតំបន់ដែល
មានទេសភាពស្រស់ស្អាតនិងតំបន់ដែលមានលក្ខណៈរហោឋានផងដែរ។ អាស្រ័យដូច្នេះ
ហើយទើបក្នុងមួយឆ្នាំៗ កោះ Jeju នេះទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់មកពីបណ្តា
ប្រទេសផ្សេងៗមកកំសាន្តនៅទីនេះ។

ខុសពីទីក្រុង សេអ៊ូល ដែលមានសភាពអ៊ូរអរ និងពោរពេញទៅដោយអាគារខ្ពស់ៗ រថយន្ត
តូចធំ មនុស្សម្នារកុះករនោះ កោះ Jeju មានសភាពស្ងប់ស្ងាត់ លឺតែសំលេងខ្យល់បក់លាយ
ជាមួយនឹងសំលេកទឹករលក និងមានមនុស្សជាច្រើនបានដាក់ឈ្មោះអោយកោះ Jeju នេះ
ថាជាកោះ� សន្តិភាព� ទៀតផង។ ចំពោះប្រជាជនកូរ៉េខាងត្បូង កោះ Jeju នេះ មានទេស
ភាពដ៏ស្រស់ស្អាត ឆ្នេរសមុទ្រមានខ្យល់អាកាសបរិសុទ្ធ គឺជាកន្លែងដ៏រ៉ូមែនទិក បំផុតសំរាប់
ដំណើរកំសាន្តក្រេបទឹកឃ្មុំរបស់គូរស្វាមីភរិយាដែលទើបតែរៀបការរួចថ្មីថ្មោង រឺ ការដើរ
កំសាន្តជាល្ខណៈគ្រួសារជាដើម។

ប្រសិនជាលោកអ្នកមានបំណងចង់ទៅកំសាន្តនៅលើកោះនោះ ប្រសើរបំផុតនោះគឺគួរតែ
ទៅក្នុងកំឡុងខែតុលា ដើម្បីបានទៅទស្សនាដើមឈើប្រណិតម្យ៉ាងដែលសំរាប់ធ្វើជាគ្រឿង
សង្ហារឹមមានពណ៌ក្រហមឆ្អិនឆ្អៅ និងព្រៃត្រូពិចប្រែជាពណ៌លឿងនៅលើកោះ Jeju នេះ។ នៅពេលដែលទៅដល់កោះ Jeju លោកអ្នកនឹងត្រូវបានអ្នកមគ្គុទេសន៍ ធ្វើការណែនាំអោយ
ទៅទស្សនាកំសាន្តនៅភូមិវប្បធម៌ នៅលើកោះ Jeju ដែលគឺជាទីតាំងសំខាន់បំផុតរបស់
ខ្សែភាពយន្តភាគដ៏ល្បីដែលមានដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍មានចំណងជើងថា
�នាង Dae Jang Geung� ផងដែរ។

ប្រសិនជាលោកអ្នកចូលចិត្តនិងចង់ទទួលអារម្មណ៍បែបប្លែកៗ លោកអ្នកអាចធ្វើដំណើរ
កំសាន្តដោយជិះកប៉ាល់ក្រោមទឹកដើម្បីទស្សនាទេសភាពក្នុងទឹកសមុទ្រក៏បាន។ ហើយ
ពេលដែលកប៉ាល់ចាប់ធ្វើដំណើរនោះ មានរង្វាស់មួយនឹងប្រាប់អោយយើងដឹងពីរយៈ
ចំង៉ាយរវាងផ្ទៃទឹកខាងលើទៅនឹងចំណុចដែលកប៉ាល់នោះធ្វើដំណើរ រួមមាន ១៥,២០,២៥
និង ៣០ម៉ែត្រ។

សារមន្ទីរតុក្កតា Teddy

ដោយឡែកចំពោះអ្នកដែលចូលចិត្តតុក្កតា ចូរធ្វើដំណើរទៅកាន់សារមន្ទីរតុក្កតា Teddy
ដែលជាកន្លែងមានការណែនាំនិងនិទានប្រាប់ពីប្រវត្តិសាស្រ្តជាង ១០០ឆ្នាំរបស់តុក្កតាល្បីៗ
បំផុតនៅលើពិភពលោកទៀតផង៕

ប្រភព៖ Kenh14
ដោយ៖ រស្មី

Tags: amazingtraveltourismbeautyfuljejunice placetourisjeju islandjejudohallasan