ភ្នំពេញ ៖ ក្មេងទំនើងបួននាក់ ត្រូវកម្លាំងសមត្ថកិច្ច នគរបាលមូលដ្ឋាន ប៉ុស្តិ៍ដង្កោ សហការជា
មួយ នគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១ និង ៤០ នាទី
រសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១២ នៅតាមបណ្តោយ ផ្លូវចំការដូង ក្នុងភូមិថ្មី សង្កាត់ដង្កោ
ខណ្ឌដង្កោ។ ហេតុការណ៍នេះបាន កើតឡើង បន្ទាប់ពីក្មេងទំនើងទាំងបួននាក់ នេះបានធ្វើសកម្ម
ភាព ដេញវាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ បង្ក ឲ្យមានការភ្ញាក់ផ្អើល ឆោមឡោ ដល់បងប្អូន
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ឲ្យមានការភ័យតក់ ស្លុតយ៉ាងខ្លាំង ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ត្រូវបានបញ្ជាផ្ទាល់ពីលោក មុំ សុវត្ថិ អធិការដ្ឋាននគរ បាលខណ្ឌ
ដង្កោ បានឲ្យដឹកនាំកម្លាំង ចុះប្រតិបតិ្តការយ៉ាងប្រផាប់ប្រភីង រហូតទាល់តែបង្ក្រាប បានក្រុមក្មេង
ទំនើងទាំង៤នាក់ ដែលកំពុងដេញវាយគ្នា ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ
ភាគីក្មេងទំនើងទាំងពីរក្រុម មួយក្រុមមានគ្នាពីរនាក់ នឹងមួយក្រុមទៀត ក៏មានគ្នាពីរនាក់ដែរ ប៉ុន្តែ
ក្មេងទំនើងទាំងនេះ គឺស្ថិតក្នុងភាពស្រវឹង ទាំងអស់បាននាំគ្នា ដើរតាមបណ្តោយផ្លូវ ចំការដូង រហូត
ពួកគេនិយាយពាក្យឌឺដងគ្នា ឈានដល់ការដេញវាយ កាប់ចាក់គ្នាផ្អើល អ្នកដំណើរនិងប្រជាពលរដ្ឋ
រួមជាមួយនិងនគរបាលមូលដ្ឋាន ចុះមក អន្តរាគមន៍ឃាត់ខ្លួន ពួកគេបានភ្លាមៗ យកមកកាន់អធិការ
ដ្ឋាន នគបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ពីមូលហេតុដែលពួកគេដេញ វាយគ្នាបង្កឲ្យភាពមាន
ភាព អនាធិបតេយ្យតាម ដងផ្លូវបែបនេះ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម ដែលសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល
ដើម្បីរងចាំ កសាងសំណុំរឿងបញ្ជូនចាត់ការបន្តទៀត។
លោកអធិការនៅមិនទាន់អាចបញ្ជាក់ថា ក្មេងទំនើងត្រូវកសាងសំណុំបញ្ជូន ទៅតុលាការ ឬ ក៏ធ្វើការ
ណែនាំឲ្យ ត្រឡប់ទៅវិញនោះទេ ព្រោះពេលនេះស្ថិតក្នុងការ សួរចម្លើយរបស់ពួកគេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល