CamNews

ព័ត៌មានជាតិ 

សាលាឧទ្ធរណ៍ សម្រេចចោទប្រកាន់ លោក ឈូក បណ្ឌិត រួចបង្វិលសំណុំ រឿង ឱ្យសាលាដំបូង ខេត្ដស្វាយរៀង ស៊ើបអង្កេត

ភ្នំពេញ ៖ ក្រោយការបើកសវនាការ តាមរយៈការសួរដេញដោល ជនរងគ្រោះ សាក្សី និងជន
សង្ស័យ អស់រយៈពេល ២ ថ្ងៃមកនេះ ចៅក្រមសាលា ឧទ្ធរណ៍បាន ប្រកាសសាលដីកា ដោយ
សម្រេចធ្វើការ ចោទប្រកាន់ លោក ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាម
ដោយ អចេតនា យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីប្រកាសសាល ដីការួចមក ចៅក្រមសាលាឧទ្ធរណ៍បាន  សម្រេចបង្វិលសំណុំរឿង ដ៏ចម្រូង
ចម្រាស ខាងលើនេះ ទៅឱ្យសាលាដំបូង ខេត្ដ ស្វាយ រៀង បើកការស៊ើបអង្កេតឡើងវិញ បន្ទាប់ ពី
តុលាការថ្នាក់ក្រោមមួយនេះ បានលើក លែងការចោទប្រកាន់ លោក ឈូក បណ្ឌិត ស្របពេល
ដែលមានការរិះគន់ និងដាក់ សម្ពាធគ្រប់បែបយ៉ាង ពីអង្គការក្រៅរដ្ឋាភិ បាល និងគណបក្សនយោ
បាយមួយចំនួន។ សាលដីការបស់សាលា ឧទ្ធរណ៍ត្រូវបាន ប្រកាសនៅចំពោះមុខជនរងគ្រោះទាំង
៣នាក់ជាកម្មការិនីកាត់ដេរ កាលពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៣ ដោយមានការ គាំទ្រ និង
ចាត់ទុកថាសាលដីការបស់សាលាឧទ្ធរណ៍ នៅក្នុងសំណុំរឿងដ៏ចម្រូង ចម្រាសនេះ ពិតជាត្រឹមត្រូវ
ហើយពួកគេទាំងនេះ ជាពិសេសអង្គការ ក្រៅរដ្ឋាភិបាល សិទ្ធិមនុស្សដែលចូលរួមតាមដានពីដំណើរ
រឿងនេះ នឹងបន្ដតាមដានចំពោះការស៊ើប អង្កេត និងកាត់ក្ដីសារឡើងវិញ របស់សាលាដំបូង ខេត្ដ
ស្វាយរៀង។

មេធាវីការពារ ស្ដ្រីកម្មការិនីកាត់ដេរទាំង៣នាក់ បានប្រាប់ក្រុមអ្នកកាសែត ក្រោយប្រកាសសាល
ដីកាថា លោកចៅ ក្រម ឃុន លាងម៉េង បាន ប្រកាសសាល ដីកាថា សភាស៊ើបសួររបស់តុលាការ
សាលាឧទ្ធរណ៍ បានសម្រេច ៥ចំណុច រួមមាន ទី១-ទទួលពាក្យបណ្ដឹងសារទុក្ខ របស់អគ្គ ព្រះរាជ
អាជ្ញា អមសាលាឧទ្ធរណ៍ និងបណ្ដឹងរបស់ជនរងគ្រោះទុកជាការត្រឹមត្រូវតាមផ្លូវច្បាប់, ២-បដិសេធ
ដីកាដំណោះស្រាយ សាលាដំបូង ខេត្ដ ស្វាយរៀង ត្រង់ចំណុច ទី១ ដែលលើកលែងការចោទប្រ-
កាន់លើ លោក ឈូក បណ្ឌិត ទី៣-តុលាការសាលា ឧទ្ធរណ៍ ធ្វើការចោទប្រកាន់ លើលោក ឈូក
បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្ម ទណ្ឌ ទី៤-បញ្ជូន
សំណុំរឿងនេះ និងជនត្រូវ ចោទ លោក ឈូក បណ្ឌិត ទៅកាន់តុលា ការខេត្ដស្វាយរៀង ដើម្បីជំនុំ
ជម្រះតាមផ្លូវច្បាប់ និងទី៥-សាលដីកានេះ ប្រកាស ដោយអសាធារណៈ ហើយបិទផ្លូវតវ៉ា ។

កញ្ញា ប៊ុត ចិន្ដា ជានារីម្នាក់ រងគ្រោះ ខាងលើនេះ បានប្រាប់ក្រុមអ្នកកាសែតថា នាងមានអារម្មណ៍
សប្បាយក្នុងចិត្ដ ហើយ អាចទទួលយកនូវការ សម្រេចរបស់តុលា ការឧទ្ធរណ៍ ដែលបានចោទប្រ-
កាន់លោក ឈូក បណ្ឌិត និងបង្វិលសំណុំរឿងមួយនេះ ទៅកាន់សាលាដំបូង ខេត្ដស្វាយរៀងដើម្បី
បើកការស៊ើបអង្កេតឡើងវិញ ។ ទន្ទឹមគ្នា នេះ មេធាវីរបស់នារីរងគ្រោះបានបង្ហាញ ការពេញចិត្ដ
ហើយចាត់ទុកថា ជាការផ្ដល់ យុត្ដិធម៌ ដល់កូនក្ដី របស់ខ្លួនទាំង៣នាក់ ។

គួរបញ្ជាក់ថា សវនាការរបស់សាលា ឧទ្ធរណ៍ក្នុងសំណុំរឿងអតីត អភិបាលក្រុង បាវិត លោក ឈូក
បណ្ឌិត ខាងលើនេះបាន ធ្វើឡើង អស់រយៈពេល ២ថ្ងៃ ពោលចាប់ពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣
ដែលចៅ ក្រមបានសួរដេញដោល ទៅលើសាក្សីមាន ទាំងនគរបាល អាជ្ញាធរ និងសួរជនរងគ្រោះ
ទាំង ៣នាក់ ព្រមទាំងជនត្រូវចោទលោក ឈូក បណ្ឌិត ផងដែរ ។

សាលាឧទ្ធរណ៍ បានលើកយកសំណុំរឿង លោក ឈូក បណ្ឌិត ស៊ើបសួរឡើងវិញ បន្ទាប់ពីសាលា
ដំបូង ខេត្ដស្វាយរៀងកាល ពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ បាន សម្រេចការលើកលែងចោទ
ប៉ុន្ដែ ត្រូវបាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ប្ដឹង ជំទាស់។

ស្ដ្រីកម្មការិនីកាត់ដេរ ៣នាក់ បានរង របួសធ្ងន់ ក្នុងអំឡុងការតវ៉ាមួយកាលពី ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ
ឆ្នាំ២០១២ កន្លង ទៅ ដោយពួកគេចោទថា លោក ឈូក បណ្ឌិត ដែលពេលនោះជាអភិបាលក្រុង
បាវិត ជាអ្នកបាញ់ពួកគេ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ