CamNews

ព័ត៌មានជាតិ 

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចុះពិនិត្យ ការត្រៀមលក្ខណៈ បាញ់អាវុធ BM21និងអាវុធ ធុនធ្ងន់ ១៣០មីល្លីម៉ែត្រ

កំពង់ស្ពឺៈ នៅក្នុងការត្រៀមលក្ខណៈ ដើម្បីធ្វើលំហាត់បាញ់សាកល្បងគ្រាប់ពិត នូវអាវុធប្រភេទ
BM21 និង អាវុធធុនធ្ងន់១៣០មីល្លីម៉ែត្រ ឲ្យទទួល បានជោគជ័យនោះ កាលពីព្រឹកថ្ងៃទី៣១ ខែ
មីនាកន្លងទៅនេះ លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពល ខេមរ
ភូមិន្ទ បានដឹកនាំក្រុមការងារ ចុះទៅដល់ទីតាំងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យ ស្ថានភាពភូមិ
សាស្រ្ត និងលក្ខណៈបច្ចេកទេសនៃការបាញ់។

តាមការគ្រោងទុក កងយោធពលខេមរភូមិន្ទ នឹងធ្វើការបាញ់សាកល្បងនូវអាវុធ ប្រតិកម្ម BM21
និង អាវុធធុនធ្ងន់១៣០មម នៅព្រឹកថ្ងៃទី២ ខែមេសា នេះនៅតំបន់អា-សេ-អូ ស្ថិតក្នុងភូមិសាស្រ្ត
ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក នាយឧត្តម សេនីយ៏ ទៀ បាញ់ ឧបនាយក
រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ដែលបានអមដំណើរ នាឱកាសនោះ ក៏បាន
ឲ្យដឹងផងដែរថា ដំណើររបាញ់បានចែកចេញជា ២ដំណាក់កាល ដំណាក់កាលទី១ បាញ់អាវុធធុន
ធ្ងន់ ១៣០មីល្លីម៉ែត្រ ១គ្រាប់ម្តង និងដំណាក់កាលទី២បាញ់អាវុធប្រតិកម្ម BM21 ក្នុងរយៈ ចម្ងាយ
១៦គីឡូម៉ែត្រ ឆ្ពោះទៅកាន់គោលដៅភ្នំចង្អោធំ ជាប់ព្រំប្រទល់៣ស្រុក គឺស្រុកបរសេដ្ឋ ស្រុកសំរោង
ទង និងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍បានបន្តថា អាវុធដែលបានយកមកសាកល្បង បាញ់នាពេលនេះ គឺជាអាវុធថ្មី
ដែលទើបនាំចូលពីបរទេស ដើម្បីបំពាក់ដល់ កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាព
ទឹកដី ខុសពីអាវុធ ដែលបានបាញ់សាកល្បង កាលពីឆ្នាំ២០១០កន្លងទៅ នៅឯស្រុកទឹកផុស ខេត្ត
កំពង់ឆ្នាំង ដែលជាអាវុធចាស់ៗសល់ពីសង្គ្រាម។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងរវាងគណៈកម្ម
ការហ្វឹកហ្វឺន អគ្គបញ្ជាការ បញ្ជាការដ្ឋានកង អង្គរក្ស កងទ័ពជើងទឹក និងក្រុមយោធាចារ្យរបស់ជំនាញ
កាំភ្លើងធំ ដែលបានសហការគ្នាល្អ និងបានបំពេញតាមតួនាទី ប្រកបដោយការទទួល ខុសត្រូវខ្ពស់។

លោកបានចាត់ទុក ការបាញ់សាកល្បងនាពេលនេះថា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ក្នុងការបង្ហាញ
នូវសមត្ថភាពរបស់ កងយោធពលខេមរភូមិន្ទ អំពីបច្ចេកទេសប្រើប្រាស់អាវុធ ដើម្បីការពារបូរណភាព
ទឹកដី ទប់ទល់រាល់មហិច្ឆតារំលោភឈ្លានពាន របស់ខ្មាំងសត្រូវ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ
ជាមួយអាជ្ញាធរដែនដី ដើម្បីការពារសន្តិសុខ តំបន់គ្រាប់ធ្លាក់ ធានាបានសុខសុវត្ថិភាពល្អជូនប្រជា
ពលរដ្ឋ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ