CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធា ២នាក់ ស្រវឹងស្រា ស្ទាបគូទស្រីៗ បង្កជាជម្លោះ ឈ្លោះគ្នាផ្អើល ពេញហាងផឹកស៊ី

ភ្នំពេញៈសមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌចំការមន បានចុះអន្តរាគមន៍ឃាត់ខ្លួន ក្រុមមន្រ្តី
យោធា ២នាក់ និងដកហូតបាន កាំភ្លើងខ្លីម៉ាកK ៥៩បាន ២ដើម ខណៈដែលពួកគេ ចូលមក
ផឹកស៊ី ក្នុងហាងយីហោ កុលាបបូកគោ ហើយស្រវឹង បានបន្លំស្ទាបគូទនារីម្នាក់ ដែលមានគូរ
ដណ្ដឹង របស់នាង នៅក្បែរនោះដែរ បណ្តាលឲ្យមានជម្លោះ ផ្អើលអស់ភ្ញៀវ ក្នុងហាង ។

សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ នឹង ១០ នាទី
យប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌ
ចំការមននៅក្នុងហាង យីហោ កុលាបបូកគោ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុមានបុរស២ នាក់
ត្រូវបានគេស្គាល់ថា ទាហានក្រុមឆ័ត្រយោង ស្លៀកពាក់ស៊ីវិលនឹងមានកាំភ្លើងខ្លីម្នាក់មួយដើម
ជាប់ខ្លូនទៀត រួច បានចូលទៅផឹកស៊ី ក្នុងហាងយីហោ កុលាបបូកគោ ជាមួយគ្នា រហូតពេលផឹក
ស៊ីស្រវឹងជោគខ្លួន បានឡូឡា ពេញហាង ខណៈនោះ កើតអារម្មណ៍ បានយកដៃទៅលុកលាន់
ស្ទាបគូទនារីម្នាក់ ជាភ្ញៀវដែលចូលមកបរិភោគ អាហារក្នុង ហាងខាងលើនេះ ដោយស្មានថា
ជានារីបម្រើការក្នុងហាង ភ្លាមៗក៏ត្រូវនារីខាងលើនេះស្រែកឆោម ឡោ ធ្វើឲ្យផ្អើល ដល់ភ្ញៀវ
ដទៃទេ នឹង  នារីម្នាក់នោះបានដើរ ទៅប្រាប់គូរដណ្ដឹងរបស់ខ្លួន បណ្តាលឲ្យបុរសគូរ ដណ្តឹង
របស់នារី ខាងលើនេះទ្រាំមិនបាន ក៏សម្រេចដើរទៅសួរ ភាគីជាទាហ៊ានឆត្រ័យោង ។ ពេលនេះ
បណ្តាលឲ្យមានការទាល់ពាក្យសម្តីគ្នាក្នុងហាង ផ្អើលដល់ថៅកែហាងមកជួយអន្តរាគមន៍ សម្រប
សម្រួលរវាងភាគីទាំង ២ ប៉ុន្តែ ដោយសារក្រុមទាហាន ខាងលើនេះ និយាយពាក្យ មិនសមរម្យ
ជាមួយភាគីនារីរងគ្រោះ ថៅកែហាងក៏បាន ហៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ ចំការមន ចុះ
មកអន្តរាគមន៍ឃាត់ខ្លួន ក្រុមទាហាន ២ នាក់ និងដកហូតយក កាំភ្លើងខ្លី របស់ពួកគេចំនួន ២ ដើម
យកទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីបន្តធ្វើការ សាកសួរ ។

សមត្ថកិច្ចបានឲ្យដឹងថា ទាហាន  ២ នាក់ខាងលើនេះ ទី១ ឈ្មោះចាងភីអ៊ីវ ជាទាហ៊ានឆត្រ័យោង
លេខ៩១១ និង ទី ២ ឈ្មោះស៊ិន វុទ្ធី ជាទាហ៊ានឆត្រ័យោងលេខ៩១១ដូចគ្នា ចំណែកនារីរងគ្រោះ
មិនត្រូវបាន ស្គាល់ អត្តសញ្ញាណនោះទេ ។ បច្ចុប្បន្ននារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅ
ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ពីបទបៀតបៀន កេរ្តិ៍ខ្មាស់ របស់នាងទាំងកណ្តាល
ហ្វូងមនុស្ស ក្នុងហាងកុលាបបូកគោ។ ដូច្នេះ ទាហានទាំង ២ នាក់នេះត្រូវបានសមត្ថកិច្ច សម្រេច
ខ្លួនបណ្តោះអាសន្នរង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់។

ទង្វើរបស់ក្រុមកងរាជអាវុធហត្ថខាងលើ ត្រូវបានមហាជនជាច្រើន បាននិយាយរិះគន់យ៉ាងខ្លាំង
ដោយពួកគេជាទាហាន មានកាំភ្លើងប្រើ មិនគួរណាមកប្រព្រឹត្ត សកម្មភាពមើលងាយនារីៗ បែប
នេះទេ បើទោះបីជាពួកគេច្រឡំ នារីរងគ្រោះ ខាងលើ ជានារីបម្រើក្នុងហាងក្តី បើសិនជានារីបម្រើ
ការ ក្នុងហាងពួកគេប្រហែលជា មិនត្រឹមស្ទាបគូទពីក្រោយ នោះទេ ទំនងជាធ្វើអ្វីៗដែលលើស
លប់ជាងនេះទៅទៀតហើយមើលទៅ។ ដូច្នេះប្រជាពលរដ្ឋ បានសំណូមពរ ទៅសមត្ថកិច្ច កងរាជ
អាវុធហត្ថ មេត្តាជួយស្រាវជ្រាវ នឹងផ្តន្ទាទោស រួមទាំងអប់ រំទាហានអត់គំនិតទាំង ២ នាក់នេះផង
កុំឲ្យអាងខ្លួន មានអំណាចមកធ្វើអ្វីៗស្រែកតែចិត្តចងនោះទេ ។ ប្រទេសមានច្បាប់ មនុស្សគ្រប់គ្នា
មានចំណេះ ដូច្នេះត្រូវចូលរួម គោរពច្បាប់ នឹងគោរពសិទ្ធិគ្នាទៅវិញទៅមក កុំប្រព្រឹត្តទង្វើថោក
ទាប ដូចករណីខាងលើនេះឲ្យសោះ៕ 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ