CamNews

ព័ត៌មានជាតិ 

រថយន្តចាស់ដឹកធ្ងន់ប្រឹងឡើង ចំណោតមិនរួច រអិលថយក្រោយបុករថយន្តម៉ែកសឺដេស ម្ចាស់រថយន្តទារ សំណងរថយន្តថ្មី

ភ្នំពេញ : រងយន្តដឹកទំនិញ ប្រភេទ២តោនកន្លះ បាន ទៅបុករថយន្ត ម៉ែកសឺដេស ដែលចតស្ងៀម
នៅលើ ចិញ្ចើមថ្នល់ ជាប់របងសាលាពេទ្យ ខណ:ប្រឹងបើកឡើង ចំណោតទៅផ្លូវ២៧១ មិនរួច ក៏
រអិលថយក្រោយ បណ្តាលឲ្យ រថយន្តរងការបែកកញ្ចក់  ក្រោយខ្ទេច និងរយះជញ្ជាំងរថយន្ត ផ្នែក
ខាងក្រោយ ព្រមទាំងបាន រុញរថយន្ត ម៉ែកសឺដេស បណ្តាលឲ្យបាក់កាង និងរួញផ្នែកខាងមុខយ៉ាង
ដំណំផងដែរ ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ រងគ្រោះថ្នាក់ដល់ មនុស្សណាម្នាក់ឡើយ ។ ហេតុ
ការណ៍គួរឲ្យរន្ឋត់នេះ បានកើតឡើងនៅវេលា ម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ
២០១៣ ស្ថិតនៅតាមកំណាត់ផ្លូវ លេខ១៨៣ ជាប់របងសាលា ពេទ្យ សង្កាត់ទំនប់ទឹក ខណ្ឌចំការ
មន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាល ចរាចរខណ្ឌចំការមន បានឲ្យដឹងថា រថយន្តរងគ្រោះ ម៉ាក ម៉ាសឺដេស ស៊េរី
E320ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-2513 ដែលមានម្ចាស់ឈ្មោះ ង៉ូវ ប៊ុណ្ណា ភេទប្រុស
អាយុ ៤៦ឆ្នាំ ជាអាជីវករ រស់នៅផ្ទះលេខ៧៧ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ រីឯរថ
យន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3B-1762 ។

តាមអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា រថយន្តបង្ក បើកបរក្នុងទិសដៅ ពី
ជើងទៅត្បូង ពោលគឺធ្វើដំណើរពីផ្លូវម៉ៅសេទុង ឡើងមកផ្លូវលេខ២៧១ តែមកដល់ចំណុចកើតហេតុ
អ្នកបើករថយន្តបង្ក បានរោទិ៍ ម៉ាស៊ីនរថយន្ត តំឡើងកម្លាំង ដើម្បីប្រឹងឡើងចំណោត ប៉ុន្តែខណ:រថ
យន្តបើកឡើង បានពាក់កណ្តាល ក៏ត្រូវរលត់ម៉ាស៊ីនរថយន្ត ក៏រអិលថយក្រោយ ហើយរេចង្កូតទៅ
បុករថយន្ត មួយគ្រឿងដែលគេចតស្ងៀម នៅលើចិញ្ចើមថ្នល់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមន បានចុះវាស់វែងនៅកន្លែងកើតហេតុ រួច
យករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរជើង គោករាជធានី ដើម្បីដោះស្រាយ
សំណង់ ម្ចាស់រថយន្ត ម៉ែកសឺដេស ជាក្រោយ។ ប៉ុន្តែត្រូវម្ចាស់ រថយន្តម៉ែកសឺដេស ទាមទារ យក
រថយន្តថ្មី ពីភាគីរថយន្តបង្ក ។

សូមបញ្ជាក់ថា រថយន្តបង្កនេះ មានបិតស្លាកនៅលើ កញ្ចក់រថយន្តអក្សរហង្ស ហើយរថយន្តបានដឹក
ស៊ីទែន ប្រេង ដោយមានផ្ទុកប្រេងផងដែរ ។ បើតាមការសន្និដ្ឋាន រថយន្តដឹកប្រេងជាច្រើនពាន់លីត្រ
ផងក៏មិនដឹង ពីព្រោះស្ថានភាពរថយន្ត ប្រឹងបើកឡើងចំណោតមិនរួចបែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ