CamNews

ព័ត៌មានជាតិ 

ចង់សើច! មក​លោត​ទឹក​សម្លាប់​ខ្លួន តែខ្លាច​គ្រាប់​កាំភ្លើង​ប៉ូលិស (Video Inside)

ភ្នំពេញ៖ ពិតជាគួរឲ្យអស់សំណើចណាស់ នៅដែលស្ត្រីម្នាក់ប៉ុនបង់ ចង់លោតទឹកសម្លាប់ខ្លួន ប៉ុន្តែនៅពេលដែលប៉ូលិស គំរាមបាញ់សម្លាប់ ប្រសិនបើនាងហ៊ានលោតទឹក ស្រាប់តែនាងនៅ ស្ងៀម មិនហ៊ានលោតទៅវិញ។

ខ្សែវីដេអូមួយដែលត្រូវបានគេបង្ហោះលើគេហទំព័រ Facebook បានបង្ហាញនូវសកម្មភាព បែប កម្សត់ អមដោយភាពកំប្លែងមួយ ដែលស្ត្រីម្នាក់មិនដឹងខូចចិត្តរឿងអ្វីនោះទេ ស្រាប់តែប៉ុនបង់រត់ ចូលរថយន្ត តែត្រូវបានប៉ូលិសចាប់ដៃជាប់ ហើយនៅពេលដែល ប៉ូលិសលែងដៃ ស្រ្តីម្នាក់នោះក៏ បានរត់ប្រុងនឹងលោតទឹកពីលើស្ពាន សម្លាប់ខ្លួនទៀត។ ប៉ុន្តែស្របពេលដែលនាងបម្រុងនឹង លោតនោះ ប៉ូលិសបានដកកាំភ្លើងគំរាមបាញ់ ប្រសិនបើនាងហ៊ានលោត ស្រាប់តែនាងដកចិត្ត លែងហ៊ានលោតតែម្តង។

ខ្សែវីដេអូនេះ ត្រូវបានគេដឹងថា ជាការសម្តែងខ្សែភាពយន្ត ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈប្លែក ទើប LookingTODAY ចង់ចែករំលែកឲ្យទស្សនិកជន បានទស្សនាកម្សាន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ