CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីសូណា បន្សល់ទុកតែ សំបុត្រ១ច្បាប់

កំពង់ចាមៈ ប្រជាពលរដ្ឋ និង អ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល
យុវជនម្នាក់ វ័យប្រមាណ២០ឆ្នាំ បានលោតទឹក សម្លាប់ខ្លួន ពីលើស្ពានគីសូណា ស្ថិតក្នុងក្រុង
កំពង់ចាម នៅវេលាម៉ោង ៤ និង១០នាទី រសៀល ថ្ងៃទី១០ ខែមករានេះ ដោយបន្សល់ទុក តែ
សំបុត្រមួយច្បាប់។

សមត្ថកិច្ច បានឱ្យដឹងថា យុវជនខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ រ័ត្ន រស់នៅភូមិកន្លែងចត
ឃុំមាន ស្រុកអូររាំងឳ ខេត្តកំពង់ចាម បានលោតទឹកពីស្ពានគីសូណា ដោយបន្សល់ទុក សំបុត្រ
មួយច្បាប់ រួមជាមួយម៉ូតូ មួយគ្រឿងម៉ាកស្តិប (Step) ពាក់ស្លាកលេខ សៀមរាប ១F-3265 និង
ស្បែកជើងមួយគូតែប៉ុណ្ណោះ ហើយពេលនេះ គេពុំដឹងថា ជនរងគ្រោះខាងលើ ស្លាប់ ឬរស់នោះ
ទេ សមត្ថកិច្ច រួមជាមួយក្រុមជំនាញ កំពុងតែស្រាវជ្រាវរក ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរង
គ្រោះទំនង ជាមានវិបត្តិស្នេហា ។

ទាក់ទងជាមួយករណីនេះ នៅក្នុងសំបុត្រ ដែលជនរងគ្រោះបន្សល់ទុក គ្រប់គ្រាន់នឹងបង្ហាញថា
រូបគេសម្លាប់ខ្លួន ក៏ព្រោះតែ មានវិបត្តិស្នេហាមែន ។ ជនរងគ្រោះបានសរសេរ នៅក្នុងសំបុត្រដោយ
មានខ្លឹមសាររួមថា រូបគេ បានស្រលាញ់ប្តូរផ្តាច់ជាមួយនារីម្នាក់ ឈ្មោះ វី ប៉ុន្តែក្រោយមក នារីជា
សង្សារ ក៏បានសុំបែកគ្នា ធ្វើឱ្យបុរសនោះ យល់ថា ការសុំបែកគ្នានេះ គឺបណ្តាលមកពីរូបគេ ធ្វើឱ្យ
ឳពុកម្តាយ នារីជាសង្សារឈ្លោះគ្នា ហើយគេយល់ថា នារីជាសង្សារ ក៏នៅស្រលាញ់គេដែរ ប៉ុន្តែការ
បែកគ្នានេះ ជាការធ្វើឡើងដោយបង្ខំចិត្ត ។ ខ្លឹមសារលម្អិត យ៉ាងណានោះ មានតែបង្ហាញ នៅក្នុង
សំបុត្រ ខាងក្រោម តែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ