CamNews

ព័ត៌មានជាតិ 

កុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយបានកិនស្ដ្រីម្នាក់ស្លាប់ នៅនឹងកន្លែង

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ត្រូវបានរថយន្ដកុង តឺន័ររបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ កៀរ ឱ្យដួលហើយ
ខ្ទាតចូលក្នុងក្រោម រថយន្ដ ត្រូវរថយន្ដកិនធ្លាយពោះវៀន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះបាន កើតឡើង កាលពីវេលាម៉ោង ៥ និង០៥ នាទីល្ងាច ថ្ងៃទី០៤
ខែមេសា ឆ្នាំ ២០១៣ ជនរងគ្រោះជិះម៉ូតូ ម៉ាកគុបជ្រុង ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១អាយ
០៩១២ តាមបណ្ដោយផ្លូវលេខ ៣៧១ ផ្លូវ ចូលវត្ដពោធិញាន ត្រូវបានរថយន្ដកុងតឺន័រ ផែសួន តេង
ឡាយ កៀរឱ្យដួល ខ្ទាតចូល ក្រោមរថយន្ដ ហើយរថយន្ដកិនធ្លាយ ពោះវៀន ស្លាប់ភ្លាមៗនៅនឹង
កន្លែងកើត ហេតុ ។ ចំណែកអ្នកបើកបរ អត់មានរង របួសអ្វីទេ ។

ស្ដ្រីរងគ្រោះមានឈ្មោះ ឯម ស្រីនាថ អាយុ ៣០ឆ្នាំ ជាកម្មកររោងកាត់ដេរ ស្នាក់នៅ ភូមិព្រែកពង្រាច
ឃុំព្រៃវែង ស្រុកល្វាឯម ខេត្ដកណ្ដាល ។ ចំណែក អ្នកឌុបឈ្មោះ ឆេង ស៊ីណាន ភេទប្រុស អាយុ ២២
ឆ្នាំ ។

អ្នកបើកបររថយន្ដបង្ក ឈ្មោះ សេង លក្ខិណា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ ភូមិស្ទឹង ឃុំត្រញំង
កង ស្រុកសំរោង ខេត្ដ កំពង់ស្ពឺ ក្រោយកើតហេតុ ត្រូវបាននគរ បាលប៉ុស្ដិ៍បឹងទំពុន ដេញចាប់ស្ទាក់
បាននៅ ចំណុចច្រមុះជ្រូកក្បាលថ្នល់ ។ ត្រូវបាននាំ ខ្លួនទៅ នគរបាល ចរាចររាជធានីភ្នំពេញ ។ រីឯ
សពស្ដ្រីរងគ្រោះ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ