CamNews

ទេសចរណ៍ 

កំពូលកប៉ាល់ទេសចរណ៍ទាំង ៦ក្នុងពិភពលោក

ខាងក្រោមនេះគឺជាកប៉ាល់ទេសចរណ៍ប្រណិតបំផុតនៅក្នុងពិភពលោក ដែលត្រូវបានរចនា
តាមបែបសណ្ឋាគារ និងជួលក្នុងតម្លៃគួរអោយចង់យំសម្រាប់អ្នកមិនមានប្រាក់។

Norwegian Breakaway


កប៉ាលដែលមានឈ្មោះថា Breakaway នេះ មិនត្រឹមតែមានភាពប្រណិតនោះទេ តែវាក៏អាច
ផ្ទុកមនុស្សបានដល់ទៅ ៤.០០០នាក់ផងដែរ។ បន្ទប់ទាំងអស់នៅលើកប៉ាល់នេះ សុទ្ធតែ
មានរានមួយដូចគ្នានៅក្បែរនោះ សម្រាប់អោយភ្ញៀវទេសចរណ៍គយគន់ទេសភាពនៅខាង
ក្រៅ។ Breakaway នឹងត្រូវចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០១៣ ប៉ុន្ដែតម្លៃក្នុង ១យប់ស្នាក់នៅ
លើកប៉ាល់ទេសចរណ៍នេះ ត្រូវបានគេបង្ហើបអោយដឹងថា មានតម្លៃដល់ ១.៣៤៩ដុល្លារ។

Canival Spirit


Canival Spirit ត្រូវបានគេប្រៀបធៀបទៅនឹងសណ្ឋាគារប្រណិតមួយ ព្រោះតែវាមានកាស៊ីណូ
រួមជាមួយនឹងបន្ទប់ស្ប៉ា រោងកុន និងក្លិបកំសាន្ដផ្សេងៗជាច្រើនទៀត។ លើសពីនេះ Canival
Spirit ក៏ត្រូវបានគេបង្កើតឡើងដោយឈើ និងកញ្ចក់ប្រភេទល្អៗផងដែរ។ ប្រសិនចង់ស្នាក់
នៅលើកប៉ាល់នេះ ១ យប់នោះ អ្នកត្រូវតែមានប្រាក់ ១.៦៤៩ដុល្លារ ទើបបាន។

Crystal Serenity


Crystal Serenity គឺជាំកប៉ាល់មួយដែលធ្លាប់ត្រូវបាន website ទេសចរណ៍ ដែលមានឈ្មោះ
ថា Cond� Nast Traveler លើកដំកើងថា ជាកប៉ាល់ដែលល្អបំផុតសម្រាប់ទេសចរណ៍តាម
សមុទ្រ។ Crystal Serenity ធ្វើដំណើរពី Los Angeles ទៅកាន់ Hawaii ។ តម្លៃសម្រាប់មនុស្ស
ម្នាក់ គឺ ១៥.៤៩០ដុល្លារ នេះគឺជាតម្លៃដែលស័ក្ដិសមទៅនឹងសេវាកកម្មរបស់វា ។

Destiny Dream


កប៉ាល់ប្រណិតដែលមានឈ្មោះថា Destiny Dream នេះ មានអាងហែលទឹកចំនួន ៣ ប្រភេទ
គឺ ប្រភេទសំរាប់ក្មេង ប្រភេតសំរាប់មនុស្សពេញវ័យ និង ១ប្រភេទទៀតសំរាប់ក្រុមគ្រួសារ។
ក្រៅពីនេះ Destiny Dream មានក្លិបរាត្រីចំនួន ៥ និងមានភោជ្ជនីយដ្ឋានលំដាប់ខ្ពស់ជាច្រើន
រួមជាមួយនឹងរោងកុន 3D ១ទៀតផងដែរ។

Herbidean Princess


Herbidean Princess ទទួលភ្ញៀវត្រឹមតែ ៥០នាក់ប៉ុណ្ណោះ ដោយសារតែបន្ទប់និមួយៗនៅលើ
កប៉ាល់នេះមានរចនាដូចជាកប៉ាល់ ១ដោយឡែក ហើយភ្ញៀវទេសចរណ៍នឹងមានអារម្មណ៍
ថា ដូចជាកំពុងធ្វើដំណើរនៅលើកប៉ាល់ឯកជនរបស់ខ្លួន ប៉ុន្ដែតម្លៃបន្ទប់សម្រាប់មនុស្សម្នាក់
ស្នាក់នៅលើ Herbidean Princess ក្នុងរយៈពេល ៧ យប់គឺ ៦.៧៩០ដុល្លារឯណោះ។

Gauguin Cruises



ចំណែកការធ្វើដំណើរនៅលើកប៉ាល់ Gauguin Cruises នេះវិញ ភ្ញៀវទេសចរណ៍អាចហែល
ទឹក មុជទឹក និងចូលរួមលេងល្បែងនៅក្នុងកាស៊ីណូដ៏ធំ នៅទីនេះ។ អ្នកគ្រាន់តែចំណាយ
៨.៧២៧ដុល្លារ ប៉ុណ្ណោះ អ្នកនឹងទទួលបាន ៧យប់ក្នុងការស្នាក់នៅ និងធ្វើដំណើរកំសាន្ដ
នៅលើកប៉ាល់ដ៏ប្រណិតនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BM

Tags: tourtourismship