ករណីរឿងអ្នកនិពន្ធជំនាន់ដើមលោក វ៉ោយ ហូរ ដែលត្រូវបានបុរសម្នាក់ចេញមុខមកនិយាយថា
ខ្លួនជាកវី វ៉ោយ ហូរ តាមរយៈកញ្ចក់ទូរទស្សន៍មួយ កាលពីចុងឆ្នាំទៅមិញ បានបន្សល់នូវចម្ងល់
មួយដែលប្រិយមិត្តជាច្រើនកំពុងតែឆ្ងល់ថាតើគាត់ជា វ៉ោយ ហូរ ពិតប្រាកដឬយ៉ាងណា?
ជាមួយគ្នានេះផងដែរលោក សេង តារា អ្នកនិពន្ធ ក៏ដូចជាអ្នកស្រាវជ្រាវ ចម្រៀងជំនាន់ដើមម្នាក់
បានធ្វើការបកស្រាយជាច្រើនលើកច្រើនសារថាបុរសម្នាក់នោះមិនមែនជាលោក វ៉ោយ ហូរ តែ
យ៉ាងណាការបកស្រាយរបស់លោកត្រូវបានមនុស្សភាគច្រើន ក៏ដូចជាសមាគមន៍សិល្បះបង្ហាញ
មកវិញនូវមាតិអវិជ្ជមាន តែយ៉ាងណាលោកក៏មិនចុះចាញ់ក្នុងការ ស្វែងរកការពិតដែរ ដែលលោក
បានជីករកការពិតរហូតដល់មានការទាក់ទងដល់សាច់ញាតិលោក វ៉ោយ ហូរ ដែលរស់នៅសហ
រដ្ឋអាមេរិក។ ការសម្រេចយ៉ាងណាប្រិយមិត្តភាគច្រើននៅតែមិនទាន់បានដឹង ហើយខាងក្រោម
នេះមានវីដេអូដែលលោក សេង តារា បានបកស្រាយករណីកវី វ៉ោយ ហូរ នៅក្នុងកម្មវិធីទូរទស្សន៍
ដែលគេបានយកទៅបង្ហោះលើ Internet សម្រាប់អ្នកដែលចង់ដឹងបន្ថែមសូមទស្សនាវីដេអូខាង
ក្រោម៕