CamNews

តារា 

បណ្ណាការ ៣ លានដុល្លារ អមដោយក្បួនរថយន្ត Mercedes Benz ១០ គ្រឿង ទៅដណ្តឹងតារាសម្តែងស្រី ល្បីថៃ

ព័ត៌មានតារា ៖ ៦ ឧសភា ២០១៥ ម្សិលមិញនេះផ្ទាល់តែម្តង គឺជាថ្ងៃមង្គល ពោលជាថ្ងៃដ៏វិសេសនៃ កម្មពិធីភ្ជាប់ពាក្យ របស់តារាសម្តែងស្រីថៃដ៏ល្បី នាង Chompoo Araya វ័យ ៣៤ ឆ្នាំ ជាមួយនឹងអ្នក ជំនួយប្រុស ជោគជ័យខាងវិស័យជំនួញ លោក Not Visaravuth វ័យ ៣៩ឆ្នាំ ខណៈកម្មវិធីមង្គល នៃ ពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ ត្រូវបានធ្វើឡើងនៅឯ The Peninsula នាទីក្រុង   បាង កក ប្រទេស ថៃ។

គួរបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យរបស់តារាសម្តែងស្រី ល្បីប្រចាំប្រទេសថៃ មួយនេះ ពិតជាទទួលបាន នូវភាពល្បីល្បាញជាខ្លាំងនៅក្នុងស្រុក ដោយនៅក្នុងនោះ កម្មវិធីភ្ជាប់ពាក្យផ្ទាល់ត្រូវបានគេធ្វើឡើង តាមប្រពៃណីប្រទេសថៃ ដោយបានចាប់ផ្តើម ពី ម៉ោង ៨ និង ៩ នាទី ព្រឹក តួយ៉ាង   គេ  ឃើញមាន កូនកំលោះ ម្តាយខាងកូនកំលោះ និង អ្នកមុខអ្នកការ អមជាមួយនឹងក្បួនរថយន្តទំនើប Mercedes Benz ១០ គ្រឿង ដង្ហែរក្បួនយឺតទៅកាន់ពិធីភ្ជាប់ពាក្យ ។

ដោយឡែក តារាសម្តែងស្រីដ៏ល្បី នាង Chompoo Araya ខណៈ គ្រងឈុត ELIE SAAB ជាមួយនឹង ការផាត់មុខដ៏គួរជាទីទាក់ទាញផងនោះ ច្រើនជាង នារីស្អាត សម្រាប់ អ្នករាល់គ្នា ច្បាស់ណាស់ ជា ទេពអប្សរនៅក្នុងចិត្ត បុរសជោគជ័យខាងវិស័យជំនួយ លោក Not Visaravuth  សេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុកថៃ អោយដឹងថា បណ្ណាការ នៃកម្មវិធីភ្ជាប់  ពាក្យមួយនេះ    មាន  តម្លៃសរុប ប្រមាណ ៣ លានដុល្លារ រួមមាន ចិញ្ចៀនពេជ្រ    ៨ ការ៉ាត់ និង ក្រវិល ដែល  នាងពាក់ គឺ មានទំហំ ១៤ការ៉ាត់ ខុនដូ , មាស , ប្រាក់ ដីធ្លី នឹង គ្រឿងអលង្កា មួយចំនួនផ្សេងទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ តារា




Tags: Int news Breaking news Unt news Thai Thailand Star Chompoo Araya