CamNews

តារា 

លោក ខ្យង ស្វាមី​តារា​កំប្លែង​ អ្នក​នាង កាតុ ​មាន​ជំងឺ​ដាច់​សរសៃ​ឈាមបេះ​ដូង ត្រូវ​បញ្ជូល​ទៅ​សង្គ្រោះ

(ភ្នំពេញ)៖ ស្វាមីរបស់តារាកំប្លែង សម្បូរវោហាស័ព្ទមិនចេះរីងស្ងួត អ្នកនាង កាតុ គឺលោក ខ្យង កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាក់ខ្លួន​ឈឺនិង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យឯកជន មួយកន្លែងក្នុងក្រុងភ្នំពេញ ប៉ុន្តែការសម្រាកព្យាបាលជំងឺនោះ ហាក់ដូចជាមិនអន់ថយឡើយ ទើ​បតម្រូវឲ្យ នាងនាំស្វាមីជាទីស្រឡាញ់ចេញទៅព្យាបាលជំងឺ នៅប្រទេសវៀតណាភ្លាមៗ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលតារាកំប្លែងស្រីអ្នកនាងកាតុ បានបង្ហោះ​ជាសាធារណៈ នៅ​លើបណ្តាញទំនាក់ទំនងសង្គមFacebookរបស់នាង បានសបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ បាននាំ​​ស្វាមីរបស់នាង ចេញទៅព្យាបាលជំងឺ នៅប្រទេសវៀតណា ។ ប៉ុន្តែនៅក្នុងការប​ង្ហោះរូបភាព ជាសាធារណៈនោះ អ្នកនាង កាតុ មិនបានបញ្ជាក់ច្បាស់ថា ស្វាមីជាទីស្រឡាញ់រប​ស់នាងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសាជំងឺអ្វីទេ ដោយនាងគ្រាន់តែនាងបញ្ជាក់យ៉ាងខ្លីថា «Nov VN Jon Por bong oy Cham Chear »។ ប្រែជាភាសាខ្មែរមានន័យថា «ខណៈនេះនាងកំពុងនៅវៀតណាម និងជូនពរឲ្យស្វាមីជាទីស្រឡាញ់ ឆាប់ជាសះស្បើយពីជំងឺ!»។

បន្ទាប់មានការបង្ហោះភ្ជាប់ ជាមួយរូបភាពបែបនេះ គេសង្កេតឃើញមានទស្សនិកជនជាច្រើន បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងបានផ្ញើសារសួរនាំពីស្ថានភាពជំងឺ ព្រមទាំងជូនពរស្វាមីរបស់ អ្នកនាង កាតុ លោ​ក ខ្យង ឲ្យឆាប់ជាសះស្បើយ ផងដែរ។

តារាកំប្លែង កាតុ បានបញ្ចេញសារប្រមាណ១ម៉ោងមុននេះ ថា «ពេលនេះគាត់នៅបន្ទប់ ICU នៅឡើយ តែខ្ញុំចង់ថ្លែងអំណគុណ ដល់បងប្អូននិងមិត្តៗទាំងអស់ ដែលបន់ស្រន់ និងបួងសួងឲ្យគាត់ឆាប់ ជាសះ​ស្បើយពីជំងឺ ពេលនេះខ្ញុំគ្មានអ្វី ក្រៅពីលើកម្រាមដៃដប់ ថ្លែងអំណរគុណ និងជូនពរចំពោះបងប្អូន និងមិត្តៗទាំងអស់ ជួបតែសេចក្តីសុខចំរើន ជៀសផុតពីជំងឺផងទាំងឡាយ គ្រប់ៗក្រុមគ្រួសារ..!»។

ដោយឡែក បើតាមប្រភពពីរង្វង់អ្នកសិល្បៈ ដែលស្និទ្ធិជាមួយតារាស្រី អ្នកនាង កាតុ បានបង្ហើប​ប្រាប់​ពី​ស្ថា​នភាពជំងឺ របស់ស្វាមីនាងថា លោក ខ្យង ស្វាមីរ​បស់អ្នកនា​ង កាតុ ​បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់​ ត្រូវ​ប​ញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណានេះ ព្រោះតែសម្ពាធឈាមឡើងខ្ពស់ ដាច់សរសៃឈា​ម​បេះដូងនោះ។

ទន្ទឹមពេលជាមួយគ្នានេះដែរ Khmertalking មិនអាចស្វែងរកការសួរនាំពីអ្នក​នា​ង កាតុ តាមទូរស័ព្ទបាននៅឡើយទេ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Ka to Entertainment Star