CamNews

ភាពយន្ត 

រឿងបែបកំប្លែង Alvin and the Chipmunks: Chipwrecked�


នៅក្នុងវិស្សមកាលកំសាន្តនៅលើនាវាដ៏ប្រណិតមួយ Alvin, Simon, Theodore និង Chipettes
ដូចរាល់ដង បានចាត់ទុកនាវាកំសាន្តនោះ ជាកន្លែងលេងកំសាន្តផ្ទាល់ខ្លួន។

ដោយសារតែភាពសប្បាយភ្លេចខ្លួនពួកគេបានមកតែលតោល(chipwrecked) នៅលើ
កោះដាច់ស្រយាលមួយ គួរអោយភ័យខ្លាចបំផុត។

បន្ទាប់ពីពេលនោះលោក Dave Seville កំពុងស្វែងរកពួកគេយ៉ាងវក់វី ដោយឆ្លងកាត់ព្រៃ និងទឹកជ្រោះផងដែរ។ Munks និង Chipettes ធ្វើនូវអ្វីដែលជាជំនាញពិសេសរបស់ពូកគេ
ដូចជាការច្រៀងរាំ និងការបំផ្លិចបំផ្លាញជាដើម។ ប៉ុន្តែពួកគេបានទទួលនូវមេរៀនជាច្រើន និងការភ្ញាក់ផ្អើលជាខ្លាំងក្នុងជីវិតរបស់ពួកគេគឺនៅពេលដែលពួកគេចាប់ផ្តើមធ្វើការផ្សងព្រេង
លើកោះនោះជាមួយមិត្តថ្មីដែលបានលិចទូក ហើយក៏ជាដៃគួថ្មីរបស់ Alvin និង Chipmunks។

ចំនែកឯរឿងដែលគួរអោយភិតភ័យយ៉ាងខ្លំាងជាងនេះទៅទៀតនោះគឺ ការលោភលន់
ចង់បានកំនប់ និងបន្ទុះភ្នំភ្លើង បានធើ្វអោយពួកគេវឹកវក់នៅជុំវិញកោះមួយនេះ ជុំវិញ
បញ្ហានេះ ថាតើពួកគេមានដំនោះស្រាយ និងរួចខ្លូនដែររឺទេ? ចម្លើយមាននៅរោងភាពយន្ត
Legend Cinema City Mall ដែលជារោងកុនតែមួយគត់ ដែលនំាមកជូនលោកអ្នកនូវខ្សែភាពយន្ត
ល្បីៗ ថី្មៗ សំរាប់បំរើអារម្មណ៏របស់លោកអ្នក។



កុំភ្លេចណា រឿងAlvin and the Chipmunks: Chipwrecked�នៅរោងកុនLegend Cinema (Citymall)
ប្រញាប់ឡើង !!!!



ដោយ ខេមរៈ
Legend Cinema