CamNews

ព័ត៌មានជាតិ 

ផៃ ស៊ីផានៈ កម្ពុជា មិនដែលទទួលស្គាល់ តំបន់ត្រួតស៊ីគ្នា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ នៃរាជដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ថា
កម្ពុជាមិនដែល ទទួលស្គាល់តំបន់ត្រួតស៊ីគ្នា នៅតំបន់ប្រាសាទព្រះវិហាររវាងកម្ពុជា-ថៃនោះទេ។

ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីសាព័ត៌មាន INN របស់ថៃ នៅថ្ងៃចន្ទ ទី១៤
ខែមករា បាន ចេញផ្សាយថា លោក ណុបប៉ាដុន ប៉ាតា បានថ្លែងអះអាងថា ការចុះហត្ថលេខារួម
រវាង ថៃ-កម្ពុជា មានប្រយោជន៍ សម្រាប់ប្រទេសថៃ ព្រោះធ្វើឲ្យភាគីកម្ពុជា ទទួលស្គាល់ជាលើក
ដំបូង នៅតំបន់ជុំវិញប្រាសាទព្រះវិហារ៤,៦ គីឡូ ម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។ ដូច្នេះហើយបក្ស
ប្រឆាំង ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការបង្ហាញឯកសារ ដែល ទាក់ទំនង និង បញ្ហាប្រាសាទព្រះ
វិហារ ទៅកាន់សាធារណជន ព្រោះតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនទាន់ ចេញសេចក្តីសម្រេច
ឲ្យភាគីថៃ ត្រូវបាត់បង់ទឹកដី។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិល ថា «កម្ពុជាមិនដែលទទួលស្គាល់តំបន់ ត្រួតស៊ីគ្នានៅក្នុងតំបន់ប្រាសាទព្រះវិហារ
(៤,៦) ជាមួយថៃនោះទេ គ្មាន ការចែងណាមួយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា មានតំបន់ត្រួត
ស៊ីគ្នានោះទេ»។

ប៉ុន្តែលោក ផៃ ស៊ីផាន បានអះអាងថា ដោយឡែកការងារចុះបញ្ជីប្រាសាទព្រះវិហារជារឿងវប្បធម៌
សុទ្ធសាធ។

លោក ណុបដុន បានបញ្ជាក់ទៀតថាបើសិនជាមានបុគ្គលណាបង្ហាញឯកសារថា បក្សប្រឆាំងរបស់
លោក អាប់ ភិស៊ីត មិនមានការពាក់ព័ន្ធជាមួយនឹង សំណុំរឿងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ
១៩៦២ មកទល់បច្ចុប្បន្ន លោក ណុបប៉ាដុន នឹងផ្តល់រង្វាន់ជូន ពីរលានបាត ស្មើប្រមាណ ៦ ម៉ឺន
ដុល្លារអាមេរិក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ