បាត់ដំបងៈ រថយន្តលុចស៊ីស ១គ្រឿង ជិះមានគ្នា២នាក់ បានរេចង្កូតទៅខាងស្តាំដៃ គេបុកជា
មួយហ៊ីណូ ចំពីមុខចូល ក្រោមរថយន្តបណ្តាល ឲ្យគ្រោះថ្នាក់ស្លាប់ម្នាក់ ធ្ងន់ម្នាក់កាលពីវេលា
ម៉ោង២និង៣០នាទី ទៀបភ្លឺឈាន ចូលថ្ងៃទី៣០ ខែមករាឆ្នាំ២០១៣ នៅចំណុច តាមបណ្តោយ
ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអំពិលឈូង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី។ ចំណែកភាគីបើក
បរ រថយន្តម៉ាកហ៊ីណូ បានរត់គេចខ្លួនបាត់ ។
លោក ឌឿន សម្បត្តិ អធិការរងនគរបាល ស្រុកមោងឬស្សី បានឲ្យដឹងថា ជនរងគ្រោះដែលជិះ
រថយន្តម៉ាកលុច្ស ស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ 2Q 2345 បើកបរពីទិស បាត់ដំបង ទៅ
ភ្នំពេញបើកបរដោយឈ្មោះ ភូ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់
ស្វាយ ប៉ោក្រុងបាត់ដំបង (របួសធ្ងន់បាក់ជើងឆ្វេង និងជាំដើមទ្រូង) ត្រូវបានសមត្ថកិច្ច ជួយដឹក
យកទៅ សង្រ្គោះនៅមន្ទីរពេទ្យ Emergency ខេត្តនិងអ្នករួមដំណើរឈ្មោះ ពៅ រ៉ាវី ភេទស្រី អាយុ
៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ (បានស្លាប់ភ្លាមៗ ដោយកៀប ជាប់និងក្រោមរថយន្ត) ត្រូវបានក្រុម
គ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅភ្នំពេញ។ ចំណែកអ្នក បើកបរ រថយន្តយីឌុបម៉ាកហ៊ី
ណូ មានដឹកសសរបង្គោលភ្លើង ពីភ្នំពេញ មកបាត់ដំបង បានរត់គេចខ្លួនបាត់។
តាមសាក្សីបាននិយាយ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញ រថយន្តលុច្ស ស៊ីស ពណ៌
ស១ គ្រឿង បើកមកពីបាត់ដំបង ពេលមកដល់ចំណុច កើតហេតុបានរេចង្កូត ទៅខាងស្តាំដៃគេ
ហើយទៅបុកចំពីមុខ រថយន្តយីឌុបពេញ ទំហឹងឮសូរផាំង ដូចផ្ទុះគ្រាប់បែកឡើង រួញក្បាលចូល
ទៅក្រោមរថយន្តធំ ហើយអ្នកបើកបរ ទំនងជាង ងុយដេកផង។ ក្រោយពីឮសូរ ហើយអ្នកភូមិ បាន
នាំគ្នាចេញមកមើល ឃើញនារីរង គ្រោះបានស្លាប់ភ្លាមៗ នៅនិងកន្លែង ឯអ្នកបើកបរ បាក់ភ្លៅរង
របួសធ្ងន់ត្រូវបានរថយន្តសមត្ថកិច្ចចរាចរណ៍ខេត្ត និងស្រុកជួយស្ទូចយកមនុស្សចេញពីក្នុងរថយន្ត។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ខេត្ត បានដឹកយកមករក្សាទុក នៅការិយា
ល័យ ចរាចរណ៍ខេត្ត រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល