CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ រន្ទះ បាញ់ចំ ពីរនាក់ម្តាយកូន ក្នុងពេលកំពុងជិះកង់ តាមផ្លូវ

រន្ទះបាញ់ គឺជាបាតុភូតធម្មជាតិ ដ៏កាចសាហាវមួយ ដែលភាគច្រើន បានកើតឡើងនៅពេលមាន
ខ្យល់ភ្លៀង ហើយអាចសម្លាប់ជីវិត មនុស្ស សត្វ បានយ៉ាងងាយស្រួលផងដែរ។

ជាក់ស្តែង ក្នុងការធ្វើដំណើរដោយកង់ នៅលើដងផ្លូវមួយដែលកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង
ម្តាយម្នាក់អាយុ ២៨ឆ្នាំ និងកូនស្រីតូចម្នាក់ បានត្រូវរន្ទះបាញ់ចំ។ តាមប្រភពបានឲ្យដឹងថា ទំនង
រន្ទះបាញ់ចំ ឆ័ត្រ ដែលគាត់កាន់បាំងទឹកភ្លៀង។ ជាសំណាងល្អ ពួកគាត់ទាំងពីរនាក់ ម្តាយ និងកូន
បានរួចផុតគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែត្រូវបានសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ ដោយសារ
តែរលាកខ្លាំង។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ជាក់ស្តែង នៅពេលនេះ ប្រទេសកម្ពុជាយើង ក៏កំពុងស្ថិតក្នុងរដូវដែលមានភ្លៀងធ្លាក់ ច្រើនផងដែរ
ហើយបាតុភូតរន្ទះ ក៏បានកើតមានជារឿយៗ។ ដូច្នេះ សូមបងប្អូនទាំងអស់គ្នា ចូរប្រុងប្រយ័ត្នឲ្យ
បានខ្ពស់ទាំងអស់គ្នា បើមិនចាំបាច់ទេ សូមកុំធ្វើដំណើរទៅក្រៅ ពេលកំពុងមានភ្លៀងផ្គរខ្លាំង ចៀស
វាងកា
រចាប់កាន់ របស់ដែលងាយស្រូបរន្ទះ ដូចជាដែកជាដើម កុំជ្រកនៅក្រោមដើមឈើ ជាពិសេស
កុំនិយាយទូរស័ព្ទ ពេលកំពុងមានភ្លៀងផ្គរ បើយល់ល្អ អាចបិទជាបណ្តោះអាសន្ន កាន់តែប្រសើរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Lightning video news