ស្ទឹងត្រែង ជាខេត្តដ៏ស្រស់ស្អាតមួយមានទីតាំងលើខ្ពង់រាបតាមបណ្តោយទន្លេមេគង្គ ដែល
ប្រសព្វជាមួយទន្លេសេកុង។ ខេត្តនេះមានចម្ងាយប្រហែល ៤៥៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ
និង៤០គីឡូម៉ែត្រពីព្រំដែនឡាវ។
ទីក្រុងដ៏ស្អាតរបស់ខេត្តស្ទឹងត្រែងនេះ ជាប់នឹងបានលុង (រតនគិរី) ហើយមានអ្វីច្រើនជាង
ការឈប់សម្រាកពីការធ្វើដំណើរ។ ស្ពានសេកុង ជាការទាក់ទាញ និងបម្រើជាការដឹងជញ្ជូន
យ៉ាងងាយស្រួលទៅព្រំដែនឡាវ។
ខេត្តស្ទឹងត្រែង មានការទាក់ទាញទេសចរគួរអោយកត់សម្គាល់មួយចំនួន។ ទឹកជ្រោះសុភ
មិត្រមិនដែលបញ្ឈប់ភ្ញៀវពីការចូលទស្សនា និងមានទន្លេមេគង្គដ៏មានឥទ្ធិពលដែលជា
ជម្រកនៃផ្សោតទឹកសាបដ៏កម្រ។
ថាឡាបរិវ៉ាត់មានចម្ងាយត្រឹមតែ ៤គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ទីនោះអាចទៅមកបាន
ដោយឆ្លងទន្លេសេកុង។ ថាឡាបរិវ៉ាត់ជាកន្លែងប្រវត្តិសាស្រ្តដែលមានប្រាសាទព្រះគោ ជា
ប្រាសាទថ្មសតវត្សរ៍ទី៧ក្នុងរជ្ជកាលព្រះបានជ័យវរ័្មនទី១។ ប្រាសាទព្រះគោមានប៉មថ្មចំនួន
៦ដែលរៀបចំជាពីរជួរដែលមានប៉មបី ក្នុងមួយជួរដែលមានផ្ដែរធ្វើពីថ្មភក់។ នេះជាប្រសាទ
ដំបូងបំផុត ក្នុងចំណោមប្រាសាទជាច្រើនដែលបានកសាងឡើងអំឡុងសម័យអង្គរ។
នៅក្នុងបរិវេណនេះមានប្រាសាទបុរាណ តូចៗជាច្រើនទៀតដូចជាប្រាសាទប្រាំបួនល្វែង
ប្រាសាទស្រី និងប្រាសាទអង្គរខ្មៅ។ វត្តហង្សខូបា (Hang Kho Ba) ជាប្រាសាទដែលមាន
អាយុកាល៣០ឆ្នាំនៅក្នុងភូមិ ហង្សខូបា មានចម្ងាយត្រឹមតែ៦គីឡូម៉ែត្រពីទីរួមខេត្តនិង
ចំណាយពេលបន្តិច ប៉ុណ្ណោះដើម្បីទៅទស្សនា។
ខេត្តស្ទឹងត្រែងក៏មានភាពល្បីល្បាញខាងអំពិលផ្អែម និងត្រីប៉ាស៊ីអ៊ី មានរសជាតិឆ្ងាញ់បំផុត
ដែលអ្នកទេសចរជាច្រើនចូលចិត្ត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ TC