CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុនមិត្តហ្វូន ផ្ដល់​ជំនួយ​ដល់​គ្រួសារ​រងគ្រោះ​ ដោយ​ទឹក​ជំនន់​ក្នុង​ខេត្ត​កំពង់ចាម​ និង​ក្រចេះ

កាល​ពី​ថ្ងៃ​ទី​ ៦​ និង​ទី​៧​ ខែ​តុលា​ ក្រុមហ៊ុន​ទូរសព្ទ​មិត្តហ្វូន​ បាន​នាំ​យក​ជំនួយ​សប្បុរសធម៌​ ចំនួន​
១២០០​ សម្រាប់​​ដែល​មាន​ទឹកប្រាក់​ស្មើ​នឹង​ ២៤០០០​ (ពីរម៉ឺន បួនពាន់) ដុល្លារ​អាមេរិក ​ជូន​ដល់​
គ្រួសារ​ជនរងគ្រោះ​ ដោយសារ​ទឹកជំនន់ ​នៅ​ទី​ទួល​សុវត្ថិភាព​ ទួល​វិហារ​ ចំនួន​ ៨៤២ ​សម្រាប់​
​និង​ ទួល​សុវត្ថិភាព​ព្រែកប្រសប់ ​ចំនួន ​៣១៨​ សម្រាប់ ​ដែល​បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹក
ជំនន់ នៅឆ្នាំនេះ។ ​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ ញ៉ុង ឌិញថន ​អគ្គនាយករង​ក្រុមហ៊ុន​មិត្តហ្វូន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា
​ជំនួយ​សប្បុរសធម៌​ ដែល​បាន​ចែក​ជូន​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ទទួល​រងគ្រោះ​ដោយសារ​ទឹកជំ
នន់ ​ក្នុង​ឱកាស​នេះ ​គឺជា​ការ​រួម​ចំណែក​មួយ​របស់​ក្រុមហ៊ុន​ មិត្តហ្វូន​ ជាមួយ​រាជរដ្ឋាភិបាល​ ធ្វើ​ជូន
​ ប្រជាពលរដ្ឋ​ និង​សង្គមជាតិ ​ហើយ​ថវិកាទាំង​នេះ ​គឺជា​ចំណែក​មួយ​របស់ ​អតិថិជន​ក្រុមហ៊ុន​មិត្ត
ហ្វូន​ ដែល​តែង​តែ​គាំទ្រ​ប្រើប្រាស់​ សេវាកម្ម​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ ក្នុង​រយៈពេល​កន្លង​មក ​រហូត​
ដល់​បច្ចុប្បន្ន។ ទាំងនេះ​ គឺជា​សកម្មភាព​របស់ ​មិត្តហ្វូន​ដែលយើង​តែងតែ​គិតគូរ​ដល់ ​ការ​ធ្វើ​អាជីវ
កម្ម​ផ្សារភ្ជាប់​ជាមួយ​ សកម្មភាព​សប្បុរសធម៌ ​មនុស្សធ៌ម។ ​

ជំនួស​មុខ​ឲ្យ​បុគ្គលិក​ជាង​ ២០០០នាក់​ ដែល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មិត្តហ្វូន ​យើងខ្ញុំ​សូម​ថ្លែង​
អំណរគុណ ​ដល់​ឯកឧត្ដម​អភិបាល​ខេត្ត ​គណអភិបាលខេត្ត​ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ​ដែល​
បាន​ជួយ​រៀបចំ​ ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​មិត្តហ្វូន​ បាន​ចូលរួម​ចែករំលែក​ការ​លំបាក​របស់​ប្រជា
ពលរដ្ឋ ​រងគ្រោះ​ដោយសារ​ទឹកជំនន់។

ក្នុង​ខណៈ​នោះ​ ឯកឧត្តម ​លន់ លីមថៃ ​អភិបាលខេត្ត​ កំពង់ចាម ​បាន​មាន​មតិ​ថ្លែង​អំណរគុណ​
ដល់​ ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន​ ព្រម​ទាំង​ សហការី​ទាំងអស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ​នាំ​យក​
នូវ ​ជំនួយ​សប្បុរស​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​បាន​ទាន់​ពេលវេលា​ ហើយ​ឯកឧត្ដម ​ក៏​បាន​
លើក​សរសើរ​ពី​គុណភាព​សេវា​គ្រប់​ដណ្ដប់ ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ ផង​ដែរ។

ឯកឧត្តម ខាន់ចាន់ណាន អភិបាលរង​ខេត្ត​ក្រចេះ ​ក៏​បាន​លើក​សរសើរ​ពី​សេវា ​របស់​ក្រុមហ៊ុន
​មិត្តហ្វូន ​ដែល​ជា​ប្រតិ្តបត្តិករ​ផ្គត់ផ្គង់​ទូរគមនាគមន៍​ធំ​បំផុត​នៅ​កម្ពុជា​ដែល​ តែងតែ​ផ្ដល់​នូវ​គុណ
ភាព​ សេវា​គ្រប​ដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​ទាំង​សេវា​ទូរសព្ទ​និង​សេវា 3G ល្អ​ផ្ដាច់​គេ ជាមួយ​និង​
អត្រា​តម្លៃ​សមរម្យ​ សមស្រប​គ្រប់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​គ្រប់​ជាន់​ថ្នាក់​ហើយ
​ក្រុមហ៊ុន​មិត្តហ្វូន​បាន​ខិតខំ​ជុំរុញ និង​ថែរក្សា​នូវ​គុណភាព សេវា​ទំនាក់ទំនង ជូន​ដល់​ប្រជាពល
រដ្ឋ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព គ្រោះ​ទឹកជំនន់​ក៏​ប្រជាពលរដ្ឋ​
នៅ​តែ​អាចធ្វើ​ការ​ទំនាក់ទំនង​ បាន​គ្រប់​ពេលវេលា ជាមួយ​បណ្តាញ ទូរស័ព្ទ​មិត្តហ្វូន បើ​ធៀប​ទៅ​
និង​កាល​ពី​មុន ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​លំបាក ក្នុង​ការ​ទំនាក់ទំនង និង​ស្វែងរក​ជំនួយ ធ្វើ​ឲ្យ​
មាន​គម្លាត​រវាង​ប្រជាជន នៅ​ទី​ជនបទ ​និង​ទីក្រុង ហើយ​ក្រុមហ៊ុន​មិត្តហ្វូន​តែងតែ ចូលរួម​យក​ចិត្ត​
ទុក​ដាក់ ​រួម​ចំណែក​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ជា​ច្រើន។

គួរ​កត់សំគាល់​ផង​ដែរ​ថា​ ឆ្លង​កាត់​ការ​វិនិយោគទុន​រយៈពេល​៥​ឆ្នាំ​ក្នុង​វិស័យ​ទូរគមនាគមន៍​ ក្រុម
ហ៊ុន មិត្តហ្វូន​ជា ក្រុមហ៊ុន​ដែល​មាន​ចំនួន​អតិថិជន​ប្រើប្រាស់​ច្រើន​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​
ផ្ដល់​នូវ គុណភាព សេវា គ្រប់​ដណ្ដប់​ធំ​បំផុត​នៅ​កម្ពុជា គ្រប​ដណ្ដប់​ទូទាំង​ ២៤​ខេត្ត​ក្រុង ទោះ​ជា​ទី
​ជនបទ ​ដាច់​ស្រយាល ឬ ដែន​កោះ ដែល​បណ្ដាញ​ក្រុមហ៊ុន​ទូរស័ព្ទ មួយ​ចំនួន មិនទាន់​អាច​ផ្គត់
ផ្គង់​បាន។ លើស​ពី​នោះ ក្រុមហ៊ុន​មិត្តហ្វូន​មិន​ត្រឹម​តែ ផ្គត់ផ្គង់​នូវ សេវា​ទូរសព្ទ​ចល័ត 2G និង 3G
សេវាអ៊ិនធឺណេត ដែល​មាន​ល្បឿន​លឿន តម្លៃ​ទាប​សមរម្យ ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏​បាន​ចូលរួម
​ចំណែក​ជួយ​ដល់​សកម្មភាព​សង្គម​ជា​ច្រើន ក្នុង​រយៈ ពេល​កន្លង​មក ដូចជា​កម្មវិធី​ផ្ដល់​អ៊ីនធឺណិត
ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​សាលារៀន ឧត្តមសិក្សា សរុប​ជា​ទឹក​ប្រាក់ ស្មើ​និង ៥​លាន​ដុល្លារ​អាមេរិក
​ដើម្បី​ឲ្យ​សិស្ស និស្សិត មាន​ឱកាស​ទទួល​បាន ការ​ប្រើប្រាស់​អ៊ីនធឺណិត ​ដោយ​ឥត​គិត​ថ្លៃ​ជា​ដើម៕

អត្ថបទ និងរូបភាព៖ មិត្តហ្វូន


Tags: Metfone charity kampong cham local news ព័ត៌មានជាតិ មិត្តហ្វូន