កោះកុង : នគរបាលខេត្ត កោះកុង នៅវេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នឹង បញ្ជូនជនសង្ស័យ ៣នាក់ រួមមានកូនស្រីបង្កើត បុរសជាសង្សារ និងអ្នកនៅ ជាប់ផ្ទះម្នាក់ទៀត ទៅ តុលាការ ពីបទសម្លាប់ ម្តាយរបស់ខ្លួន ប្លន់យកទ្រព្យ សម្បត្តិ ខណ:កូនប្រុសម្នាក់ ទៀត មិនជាប់ ពាក់ព័ន្ឋ ត្រូវសមត្ថកិច្ចដោះលែងទៅវិញ ។
ក្នុងករណីឃាតកម្មនេះ រហូតមកដល់រសៀលថ្ងៃដដែល សមត្ថកិច្ចនៅតែមិនទាន់ អាចបញ្ជាក់ពីមូល ហេតុពិត ប្រាដកដែលនាំអោយកូនស្រី សម្លាប់ម្តាយបង្កើតរបស់ខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិ នោះ ឡើយ ព្រោះតែជនសង្ស័យ មិនឆ្លើយសារភាពទាល់តែសោះ ពោលមានតែជនសង្ស័យ ជា មុំ ជាអ្នក នៅជាប់ផ្ទះ បាននិយាយថា ឈ្មោះ ប៉ាន ណៃសិន ជាអ្នកសម្លាប់ម្តាយ របស់ខ្លួន រួមជាមួយសង្សារ ឈ្មោះ កុសល អេងភិវឌ្ឍន៍ អាយុ ២៥ឆ្នាំ ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ម៉េង សៃ ត្រូវជនដៃដល់ កាប់នឹងពូថៅ រហូតស្លាប់ក្នុង ថ្លុកឈាម កាលពី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ដោយប្លន់យកមាសជាង ១០តម្លឹង និងលុយមួយចំនួន ផងដែរ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល