ភ្នំពេញៈ លទ្ធផល ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលដែល កំណត់ត្រា អំពីកំរិតស៊ីសាំងរបស់ ម៉ូតូ Suzuki SmashV FI ត្រូវបានស្តែងឡើង តាមរយៈយុទ្ធនាការ ជិះសាកល្បង ដែលបានរៀបចំឡើង ក្រោមកិច្ចសហការ រវាងក្រុមហ៊ុន អូ អឹម ស៊ី និងរោងចក្រ Cambodia Suzuki នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៤ តាមបណ្តោយផ្លូវបេតុង គល់ស្ពាន ឧកញ៉ាលីយ៉ុងផាត់ ត្រើយខាងកើត ។
ក្រោយការប្រើប្រាស់ ថេរៈវេលាប្រមាណជាពី (២)ម៉ោងលើចំងាយផ្លូវជាង ៨០គីឡូម៉ែត្រលទ្ធផល ត្រូវបញ្ជាក់ថាម៉ូតូ Suzuki SmashV FI ជាម៉ូតូដែលស៊ីសាំងតិចបំផុត នៅក្នុងប្រទេសកម្ពុជា ដោយ ១លីត្រសាំងជិះបាន ចំងាយផ្លូវជាង១០០គីឡូម៉ែត្រ ដោយការបើកបរត្រូវបាន ធ្វើឡើង នៅលើផ្លូវរាបស្មើ និងគោរពតាមបទដ្ឋាន និងសេចក្តីណែនាំអំពីការប្រើប្រាស់ ។
លទ្ធផលដែលបានដកស្រង់ចេញ ពីការធ្វើតេស្តចំពោះម៉ូតូ Suzuki SmashV FI ចំនួន៨គ្រឿង លើចំងាយផ្លូវជាង ៨០គីឡូម៉ែត្រដូចគ្នាស្តែងឱ្យឃើញអំពីកំរិតស៊ីសាំង ខុសគ្នាតិចតួចរវាងម៉ូតូ នីមួយៗដូចខាងក្រោមៈ
- ជ័យលាភីលេខ១: ឈ្មោះ សារ៉ាត សែម តំណាងវេបសាយសប្បាយដែលជិះបានចំងាយ ផ្លូវ124.84 គីឡូម៉ែត្រក្នុង១លីត្រ
- ជ័យលាភីលេខ២: ឈ្មោះ សំរិទ្ធី សួស្តី តំណាងទូរទស្សន៏បាយ័យដែលជិះបានចំងាយ ផ្លូវ 121.22 គីឡូម៉ែត្រក្នុង១លីត្រសំាង
- ជ័យលាភីលេខ៣: ឈ្មោះ ភក្រ្ក សុភារម្យ តំណាងសារពត៌មានរស្មីកម្ពុជាជិះបានចំងាយផ្លូវ 113.02 គីឡូម៉ែត្រក្នុង១លីត្រសំាង
គួរបញ្ជាក់ថា Suzuki Smash V FI (115cc) គឺជាប្រភេទម៉ូតូស៊ីសាំងតិច ឬ Economy និងជាម៉ូដែលថ្មី បំផុតតែមួយគត់ ស្ថិតក្នុងគ្រួសារម៉ូតូ Suzuki ដែលក្រុមហ៊ុនអូ អឹម ស៊ី បានសហការ ជាមួយរោងចក្រ Cambodia Suzuki ប្រទេសកម្ពុជានាំយកមកផ្តត់ផ្គង់ ក្នុងទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី ១០ មករាដើមឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ ។ ជាមួយនឹងមោទនភាព ក្នុងការប្រើប្រាស់ សាំងក្រុមហ៊ុន បានប្រកាសអំពីកំរិត ស៊ីសាំងត្រឹមតែ១លីត្រក្នុងចំងាយផ្លូវរហូតដល់ ១១៨គីឡូម៉ែត្រ ដែលជាតួលេខ ទទួលបានពីការធ្វើតេស្តពី បណ្តាប្រទេសអាស៊ានមួយចំនួន ហើយជាតួលេខដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងសាទរយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពិសេសក្នុងចំណោមអ្នកប្រើប្រាស់ ម៉ូតូជាមធ្យោបាយ ធ្វើដំណើរប្រចាំថ្ងៃ ។
ការទន្ទឹងរង់ចាំរបស់អតិថិជន រហូតដល់ចុងខែ មករា ឆ្នាំ ២០១៤ ដើម្បីបានជាវម៉ូដែលខាងលើយកទៅប្រើ ប្រាស់បានមកដល់ជាមួយ នឹងការសេ្រកឃ្លានចង់ដឹងថាតើ Suzuki Smash V FI ពិតជាស៊ីសាំងតិចបំផុត ត្រឹមតែ១លីត្រក្នុងចំងាយផ្លូវរ ១១៨ គីឡូម៉ែត្រមែនឬទេ? ចំលើយនេះ ត្រូវបានលាតត្រដាង តាមរយៈការ បញ្ចេញឱ្យដឹងពីអ្នកប្រើប្រាស់ ផ្ទាល់ក៏ដូចជា Dealer អ្នកលក់ម៉ូតូមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តនានា ដោយលើកឡើង ជាមតិយោបល់ផ្សេងៗពីគ្នាថាៈ Suzuki Smash V FI ជិះបានត្រឹមតែ ជាង ៦០គីឡូម៉ែត្រក្នុង១លីត្រសាំង ឯអ្នកខ្លះទៀតថាជិះបាន៧០គីឡូម៉ែត្រ ឬ៨០គីឡូម៉ែត្រ ហើយមានមតិ ខ្លះថាបានដល់ ១០០គីឡូម៉ែត្រក៏មាន ។
ឆ្លងតាមលទ្ធផល ខាងលើត្រូវបានក្រុមការងារ បច្ចេកទេសតំណាងឱ្យ ក្រុមហ៊ុនអូ អឹម ស៊ី និង រោងចក្រ Cambodia Suzuki ប្រទេសកម្ពុជា អាចវាតំលៃបានថា Suzuki Smash V FI ពិតជាម៉ូតូតែ ១គត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស៊ីសាំងតិចបំផុត រហូតដល់ចំងាយផ្លូវជាង ១០០គីឡូម៉ែត្រ ក្នុង១លីត្រសាំង។ ដោយឡែក រាល់ការខ្វែងគំនិតគ្នា ក្នុងចំណោមអ្នកប្រើប្រាស់ ពាក់ពន្ធ័ទៅនឹងមតិ ដែលបានលើកឡើងអំពី ភាពខុសគ្នានៃកំរិតស៊ីសាំងរបស់ Suzuki Smash V FI ត្រូវបានក្រុមការងារ បច្ចេកទេស ធ្វើការបកស្រាយ និងគួសបញ្ជាក់ជូនថាៈការប្រើប្រាស់ម៉ូតូ បើកបរប្រចាំថ្ងៃ នៅលើផ្លូវសាធារណៈ លក្ខខណ្ឌ័ផ្លូវថ្នល់ (ផ្លូវបត់ បែនច្រើន ផ្លូវឡើងចំណោត/ចុះចំណោត ផ្លូវឡើងស្ពាន ស្ទះចរាចរណ៏ ។ល។ កត្តាអាកាសធាតុ (មានខ្យល់ខ្លាំង) ការបើកបរនៅក្នុងទីក្រុងដែលមានភ្លើងស្តុបច្រើន ការបើកបរនៅតាមទីប្រជុំជនដែលមាន មនុស្សច្រើន ទំងន់ផ្ទុក សំពាធកង់ ភាពតឹងពេក ឬធូរពេកនៃច្រវ៉ាក់ ។ល។ និង។ល។ ទាំងអស់នេះសុទ្ធ សឹងជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់កំរិតស៊ីសាំងនៃ Suzuki Smash V FI ដែលប្រែប្រួលមិនទៀងទាត់ អាស្រ័យដោយលក្ខខណ្ឌ័នៃការបើកបរនៃអ្នកប្រើប្រាស់និមួយៗ ។
ជាមួយព្រឹត្តការណ៍ ជិះសាកល្បងរកការពិតខាង លើក្រុមហ៊ុនជឿជាក់ថា ទំនុកចិត្តលើកំរិតស៊ីសាំង ព្រមទាំងកំលាំងម៉ាស៊ីន របស់ Suzuki Smash V FI ពិតជាលទ្ធផលល្អដែលអាចលាងជំរះ នូវរាល់មន្ទិល សង្ស័យទាំង ឡាយពីអតីតកាលចាប់ពីពេលនេះតទៅ ហើយជាជោគជ័យ និងជាជំរើសដ៏ល្អសំរាប់ អ្នកប្រើប្រាស់នៅក្នុង ប្រទេសកម្ពុជាដែលអាចជួយសន្សំនូវថវិកាបានមួយចំណែក យ៉ាងធំសំរាប់ ជីវភាពគ្រួសារ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល