CamNews

ព័ត៌មានជាតិ 

កាមរីឆ្លាម ព្រលះជាមួយវីវ៉ា របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសពីរនាក់បាន រងរបួសធ្ងន់ធ្ងរ ដោយ អ្នកបើកបាក់ជើង និងអ្នកជិះពីក្រោយបែក
ក្បាល បន្ទាប់ពីពួកគេទាំងពីរនាក់បានបើក ម៉ូតូទៅបុករថយន្ដឆ្លាម មួយគ្រឿង ខណៈ កំពុង
បើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិត
នៅផ្លូវបំបែកហាណូយ និង ផ្លូវម៉ុងឫទ្ធី ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទី១ជា អ្នកបើកមាន
ឈ្មោះចាន់ សាវឿន អាយុ៣៥ ឆ្នាំ និងជនរងគ្រោះ ទី២ជិះពីក្រោយឈ្មោះ ចាន់ សាវ៉ូ អាយុ៣៦
ឆ្នាំ ដែលពួកគេទាំងពីរ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុជន រងគ្រោះទាំងពីរនាក់ បានបើកម៉ូតូឌុបគ្នាក្នុង ទិសដៅពី
ជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមាននរថយន្ដកាមរីឆ្លាម មួយគ្រឿង ពាក់
ស្លាកលេខភ្នំពេញ 2L-7100 ពណ៌ត្រីឆ្លូញ បើកបរក្នុងទិសដៅពី ត្បូងទៅជើង ហើយក៏បានបុកគ្នា
ពេញមួយ ទំហឹង បណ្ដាលឱ្យរងរបួសនិងខូចខាតរថយន្ដ និងម៉ូតូផងដែរ។

សមត្ថកិច្ចបានបន្ដថា គ្រោះថ្នាក់ចរាចរ នេះ បណ្ដាលមកពីអ្នកបើកម៉ូតូវីវ៉ាទាំងពីរ នាក់មានអាការៈ
ស្រវឹង ដោយឡែកអ្នកបើក រថយន្ដកាមរីឆ្លាម ជាបុរសវ័យចំណាស់ម្នាក់ មិនស្គាល់អត្ដសញ្ញាណ
បានបើកទ្វាររថយន្ដ រត់គេចខ្លួនតែម្ដងទៅ ។

ក្រោយកើតហេតុ ទាំងរថយន្ដនិងម៉ូតូ របស់ជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សា
ទុកនៅ ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត ខណៈដែលជនរងគ្រោះ ដែលរងរបួសនោះ ត្រូវបានដឹក
បញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: camry car motor viva កាមរីឆ្លាមបុកវីវ៉ា social nation news