CamNews

ព័ត៌មានជាតិ 

បុរសអ្នករត់ម៉ូតូឌុប ម្នាក់ ក្អកធ្លាក់ឈាម រហូតដាច់ខ្យល់ស្លាប់

ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារ តែគេឃើញបុរសអ្នករត់ម៉ូតូឌុបម្នាក់
ក្អកខ្លាំងពេករហូតធ្លាក់ឈាម ហើយស្លាប់បាត់បង់ជីវិត ភ្លាមៗនៅលើខឿនចិញ្ចើមផ្លូវមុខមន្ទីរ
ពេទ្យ ជប៉ុន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង
៨យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ។

ប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា អ្នករត់ម៉ូតូឌុបម្នាក់នេះ ជិះម៉ូតូសង់
កូរ៉េ ពណ៌ក្រហម ហើយរត់ឌុប នៅចំណុចខាងលើ ហើយស្នាក់នៅតាម សំយ៉ាបផ្ទះប្រជាពលរដ្ឋ។

សាក្សី ដែលឃើញហេតុការណ៍ បាននិយាយឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរង
គ្រោះ បានទៅទិញទឹកក្រឡុក យកមកហូប តែមិនទាន់បានហូបផង ស្រាប់តែចាប់ផ្តើមក្អកជាប់
គ្នាខ្លាំងរហូតដល់ធ្លាក់ឈាមហើយស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។

មន្រ្តីនគរបាល មូលដ្ឋានបានឲដឹងថា អ្នករត់ម៉ូតូឌុបដែលស្លាប់ខាងលើនេះ មិនត្រូវបានស្គាល់អត្ត
សញ្ញាណទេ ហើយមានអាយុប្រហែលជាង៤០ឆ្នាំ សម្បុរស ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ
និងស្លៀកខោជើងវែងពណ៌ខ្លាញ់ក្តាម នៅជាប់នឹងខ្លួនបាន លុយ៨ម៉ឺនរៀល ។

ក្រោយពេលកើតហេតុ គេឃើញអាជ្ញាធរសង្កាត់ស្រះចក ជួយអន្តរាគមន៍ រករថយន្តដឹកសព យក
ទៅរក្សាទុកនៅវត្តទួលសង្កែ ដើម្បីរង់ចាំបងប្អូនទៅទទួលយកសពធ្វើបុណ្យ តាមប្រពៃណី ។

អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានបាត់សមាជិកគ្រួសារដែល
មានភិនភាគដូចខាងលើ សូមទៅពិនិត្យមើលនៅវត្តទួល សង្កែ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ