CamNews

ព័ត៌មានវីដេអូ 

ឲ្យរាង! ចោរពីរនាក់ ប៊ិះស្លាប់តៃហោង ព្រោះប្លន់ចំអ្នកចិត្តសឿង (Video inside)

វីដេអូបរទេស៖ ពាក្យថាចោរមួយម៉ាត់ (ចោរប្លន់ក្តី ចោរលួច ចោរឆក់ក្តី) គ្រាន់តែឮ គ្រាន់តែឃើញ អ្នកណាៗក៏មានចិត្ត ស្អប់ខ្ពើមយ៉ាងខ្លាំង មិនចង់ឲ្យជនទាំងនោះ មាននៅក្នុងសង្គមឡើយ។ អ្នកណា មិនខឹង អ្នកណាមិនស្អប់ ព្រោះថារាល់ទ្រព្យសម្បត្តិ ដែលគេរាល់គ្នា ខិតខំធ្វើការ ស្វែងរក ដោយអំពើ សុចរិត តាមកំលាំងញើសឈាមពួកគេ បែរជាជនបាតសង្គម (ពួកចោរ) ដែលមានដៃ មានជើង កំលាំង ពេញលេញ ដូចគេដូចឯង មកភ្ជង់ប្លន់ លួចឆក់យកទៅយ៉ាងស្រួលៗ ស្រស់ៗនោះ។ ពេលខ្លះ ថែម ទាំងសម្លាប់ម្ចាស់ទ្រព្យគេ ថែមទៀតផង។

ដោយសារការស្អប់ខ្ពើម ចំពោះពួកចោរ ដែលគ្មានគិតខិតខំរកស៊ី ដោយអំពើសុចរិត គិតតែដើរលួច ឆក់ប្លន់ ទ្រព្យសម្បត្តិអ្នកដទៃ ទើបបុរសចិត្តសឿងម្នាក់ ពេលដែលខ្លួន បានជួបរឿងនេះ​ផ្ទាល់ គាត់ មិនបានខ្លាចពួកចោរនោះទេ ពោលគឺបានចាត់ការ ពួកចោរមួយចាស់ដៃវិញ ធ្វើឲ្យពួកនោះ ព្រលឹង នៅចុងសក់តែម្តង។

វីដេអូបរទេសមួយ ​ដែលផ្តិតជាប់រូបភាព តាមរយះកាមេរ៉ាសុវត្ថិភាព ដែលគេដាក់នៅតាមផ្ទះ បាន បង្ហាញឲ្យឃើញថា នៅតាមដងផ្លូវតូចមួយ ដែលកំពុងតែមាន មនុស្សម្នាចរាចរទៅមក ស្រាប់តែ លេចចេញ ចោរពីរនាក់ មកធ្វើសកម្មភាព សម្លុត គំរាមប្លន់ អ្នកជិះរថយន្តមួយគ្រឿង។ ប៉ុន្តែដោយ សារ ម្ចាស់រថយន្តនោះ ជាមនុស្សចិត្តសឿង គាត់មិនបានខ្លាចភ័យតក់ស្លុត ជាមួយនឹងការគំរាមប្លន់ ពីសំណាក់ចោរនោះទេ ពោលគាត់បានបើករយ៊ែរឡាន (បើកថយក្រោយ) បន្តិច ដើម្បីយកអេឡង់ បុកកំទេច ម៉ូតូដែលចោរពីរនាក់ កំពុងជិះនោះ ខ្ទេចគ្មានសល់។ ចំណែកចោរពីរនាក់នោះ ពិតជា សំណាងណាស់ហើយ ដែលមិនខ្ទេចជាមួយម៉ូតូ ហើយក៏បានងើបរត់ ដាក់មេផាយ ទាំងព្រលឹងនៅ ចុងសក់ ផងដែរ។

ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនា វីដេអូស្តីពីសកម្មភាពប្លន់ និងជិះបំបុកពួកចោរវិញ ពីសំ ណាក់ជនរងគ្រោះ ខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: video news វីដេអូប្លែកៗ