ភ្នំពេញៈ ក្រុមហ៊ុនទូរស័ព្ទ ចល័តដ៏ធំមួយនៅកម្ពុជា MFONE បានប្រកាសបញ្ចូលជាមួយ ក្រុមហ៊ុន
បណ្តាញ ទូរស័ព្ទចល័ត Mobitel បន្ទាប់ពីខ្លួន អស់ដើមទុន មិនអាចបន្តដំណើរការ ទៅមុខបានទៀត
នោះ។
ក្រុមហ៊ុនទូរស័ព្ទ MFONE បន្ទាប់ពីដំណើរការនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅថ្ងៃទី
១១ ខែមករា ឆ្នាំ២០១៣ បានប្រកាសថា ខ្លួនពិតជា បានក្ស័យទុនមែន ហើយនាពេលនេះខ្លួនបានកំ
ពុង ធ្វើការផ្លាស់ប្តូរអតិថិជន ដែលមានទាំងអស់ ទៅក្នុងបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន Mobitel។
ក្រុមហ៊ុនទូរស័ព្ទចល័តមួយនេះ បានឲ្យដឹងទៀតថា ក្រោយពីបានពិចារណាយ៉ាងប្រុងប្រយ័ត្នរួចមក
និងសំខាន់ ដើម្បីរក្សាអត្ថប្រយោជន៍ របស់អតិថិជន ក្រុមហ៊ុន បានជ្រើសរើសយកក្រុមហ៊ុន Mobitel
ជាជំរើសល្អបំផុតសម្រាប់ការផ្លាស់ប្តូរអតិថិជនរបស់ខ្លួន។ «ផ្លាស់ប្តូរពីបណ្តាញ ទូរសព្ទ័របស់ក្រុមហ៊ុន
MFONE មកបណ្តាញទូរសព្ទ័ក្រុមហ៊ុនMobitel ដែលជាក្រុមហ៊ុនបណ្តាញទូរសព្ទ័ល្អបំផុត និង ដែល
ជាម៉ាកនាំមុខគេ»។
កិច្ចព្រមព្រៀងចុះថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៣ រវាងក្រុមហ៊ុន MFONE និងក្រុមហ៊ុនMobitel បាន
ចែងថា ក្រុម ហ៊ុន Mobitel នឹងផ្តល់សេវាកម្ម ទូរស័ព្ទចល័ត ភ្លាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាជូន
ដល់អតិថិជន MFONE សម្រាប់រយៈពេល ៦០ ថ្ងៃចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ដើម្បីចៀស
វាងការ កាត់ផ្តាច់ណាមួយ កើតមាន ចំពោះអតិថិជនរបស់ក្រុមហ៊ុន MFONE។ ស្របពេលនោះ ក្រុម
ហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីផ្លាស់ប្តូរ អតិថិជនពីបណ្តាញទូរសព្ទ័ក្រុមហ៊ុន MFONE ទៅ
បណ្តាញទូរសព្ទ័របស់ក្រុមហ៊ុន Mobitel។
អតិថិជនក្រុមហ៊ុន MFONE នឹងទទួលបានស៊ីមកាតរបស់ក្រុមហ៊ុន Mobitel ដោយឥតគិតថ្លៃ ដើម្បីឲ្យ
ពួកគេធ្វើ ការផ្លាស់ប្តូរមកបណ្តាញទូរសព្ទ័ ក្រុមហ៊ុន Mobitel បានហើយអតិថិជនក្រុមហ៊ុន MFONE
នឹងរក្សាបានលេខទូរសព្ទ័ និងលេខ prefix របស់ពួកគេ ដែលកំពុងមានបច្ចុប្បន្ននេះ។
ក្រុមហ៊ុនទូរស័ព្ទមួយនេះ បានធានាអះអាងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា « សូមធានា ចំពោះអតិ
ថិជនថា ពួកគេនៅតែបន្ត ទទួលបានសេវាកម្ម ទូរសព្ទ័ចល័តថ្នាក់ខ្ពស់ បំផុតពីក្រុមហ៊ុន Mobitel»៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល