CamNews

ព័ត៌មានជាតិ 

អ្នកធ្វើម្ហូបការ ឡាយ ហេងពេជ្រ ចោទ ថា ម្ចាស់ដើមការ បង់លុយ មិនគ្រប់ចំនួន ហើយបង្ករឿង

ភ្នំពេញ ៖ ក្រោយពីមាន ការចុះផ្សាយថា ស្ដ្រីម្នាក់ជាម្ចាស់ដើមការ ចោទប្រកាន់ទៅ លើអ្នក
ធ្វើម្ហូបការ យីហោឡាយ ហេងពេជ្រ ហៅសុខលាង ថា ធ្វើម្ហូបមិនគ្រប់និង បម្រើ ភ្ញៀវមានភាព
យឺតយ៉ាវនោះ ត្រូវបានម្ចាស់ ហាងឡាយហេងពេជ្រ ចេញមុខមកបដិសេធ ចំពោះការចោទ
ប្រកាន់ ដោយគ្មានហេតុផល នេះ ហើយចោទថា ម្ចាស់ដើមការខាងលើ បង់លុយឱ្យគាត់
សម្រាប់ថ្លៃម្ហូប ត្រឹមតែ៣០ តុ ខណៈដែលម្ហូបសម្រាប់បម្រើភ្ញៀវរហូត ដល់៥៣តុឯណោះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣
លោកឡាយសុខលាង ដែលជា ម្ចាស់ហាងជួលធ្វើម្ហូបការ ឡាយហេងពេជ្រ ហៅសុខលាងនោះ
បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលធ្វើការចោទប្រកាន់ចំពោះរូបលោកយ៉ាងដូច្នេះហើយ
ពុំសមហេតុផលទាល់តែសោះ ពោលភាគីម្ចាស់ការដែលមានគ្នាច្រើនបាន ប្រើពាក្យសំដីគំរាម
កំហែង ដល់រូបលោកនិងភរិយាទៀតផង ។

ជាមួយគ្នានេះ លោកឡាយ សុខលាង បានបញ្ជាក់ថា ម្ចាស់ដើមការខាងលើនេះ បានឱ្យលុយ
លោកត្រឹមតែ៣០តុប៉ុណ្ណោះ ហើយនៅសល់២៣តុទៀត មិនបានទូទាត់ ឱ្យឡើយ និងថែមទាំង
ចោទថា បម្រើម្ហូប យឺតយ៉ាវនិងខ្វះមុខម្ហូបទៀតផង ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើ នេះ យោងតាមប្រភពព័ត៌មានពីភាគីខាង ទទួលរៀបចំ
ម្ហូបការបានឱ្យដឹងថា មូលហេតុ ដែលការរៀបចំមង្គលការខាងលើ ខ្វះម្ហូប គឺ ដោយសារតែម្ចាស់
ដើមការ កុំម៉ង់ម្ហូបតិចតុ ហើយភ្ញៀវមកច្រើនពេក ទើបធ្វើឱ្យខ្លួនមិន អាចរកម្ហូបផ្គត់ផ្គង់ឱ្យបាន ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោកឡាយ សុខលាង ជាអ្នកទទួលធ្វើចុង ភៅ បានប្រាប់
ដើមអម្ពិលឱ្យដឹងថា តាមពិត ការចោទប្រកាន់របស់ម្ចាស់ដើមការ វាមិន ត្រឹមត្រូវនោះទេ ព្រោះ
យោងតាមវិក្កយបត្រ កុម្មង់ម្ហូប គឺគាត់ទិញតុ ត្រឹមតែ៤០តុប៉ុណ្ណោះ ហើយក្នុងនាមជាចុងភៅ បាន
ត្រៀមតុសាគួរ ចំនួន៤-៥តុទៀត ។

ប៉ុន្ដែពេលភ្ញៀវមក គឺ ឡើងរហូតដល់៥៣តុឯណោះ ធ្វើឱ្យគាត់ជា ចុងភៅ រត់ខ្វែងដៃខ្វែងជើងទិញ
ម្ហូបមកធ្វើ ថែម ដោយមិនមានខ្វះម្ហូបច្រើន ដូចការ ចោទប្រកាន់ នោះឡើយ តែភាគីម្ចាស់ដើមការ ដែលហៅភ្ញៀវលើសការកំណត់តុច្រើន ជ្រុល ពេលឃើញភ្ញៀវមកច្រើនភ័យ បែរជា មករករឿង
ចុងភៅថា ផ្គត់ផ្គង់ម្ហូបមិនគ្រប់ គ្រាន់ទៅវិញ មិនតែប៉ុណ្ណោះ បានប្រើសំដី មើលងាយស្រេចនឹងចិត្ដ
រហូតដល់គំរាមថា បើម្ហូបមិនគ្រប់ មិនទូទាត់លុយឱ្យទៀតផង (សំដីកូនកំលោះ) ។

ជាក់ស្ដែងក្រោយពិធីមង្គការចប់ គឺភាគី ដើមការទូទាត់ថ្លៃតុឱ្យតែ៣០តុ ប៉ុណ្ណោះ នៅខ្វះ២៣តុទៀត
សូម្បីតែនៅក្នុងវិក្កយ បត្រកុម្មង់ម្ហូប មានចំនួន៤០តុ ក៏ម្ចាស់ដើម ការ មិនទូទាត់អោយគ្រប់ដែរ និ
យាយរួម ម្ចាស់ដើមការមានចេតនា មិនឱ្យលុយគ្រប់ តែម្ដង ទើបបង្ករឿងបែបនេះ ។

ចុងក្រោយថៅកែចុងភៅ បានអះអាង ថា តាំងពីគាត់រកស៊ីមក មិនដែលជួបករណី បែបនេះ ទើប
លើកនេះជាលើកទី១ ដែល ម្ចាស់ដើមការទូទាត់លុយថ្លៃតុឱ្យ មិនបាន ៥០ភាគរយផង ហើយ
លោកក្នុងនាមជាអ្នក រកស៊ី មិនចង់មានរឿងវែងឆ្ងាយសុខចិត្ដ ទទួលយកលុយតែ៣០តុ ខាតអស់
២៣តុ ចោលទទេ ។
គួរបញ្ជាក់ថា ករណីដែលនាំឱ្យមានរឿង រ៉ាវចោទប្រកាន់គ្នាទៅវិញទៅមក រវាងអ្នក ជួលធ្វើម្ហូបការ
និងម្ចាស់ដើមការខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣នៅក្នុងអគារ
ម៉ូឌែន៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ៕

Photo by DAP-News

Photo by DAP-News

បុរសពាក់អាវស នៅចំកណ្តាល ជាម្ចាស់ហាង ឡាយ ហេងពេជ្រ

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ