ភ្នំពេញ ៖ ល្បែងកន្ទុយលេខ ស្ថិតនៅ កណ្ដាលផ្សារមាន់អាំងមួយកន្លែង ត្រូវបាន គេរាយការណ៍
ថា កំពុងបើកលេងយ៉ាងចំហរ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចុះទៅ បង្ក្រាបនោះឡើយរហូត
មកដល់ពេលនេះ ពីព្រោះដោយសារតែមេកន្ទុយលេខ គឺជា មន្ដ្រីសន្ដិសុខ សាលាសង្កាត់បឹងកក់
ទី២តែ ម្ដង ។
យោងតាមប្រភពព័ត៌មានពីអាជីវករ ដែលរកស៊ីលក់ដូរនៅក្នុងផ្សារមាន់អាំង ដែល មានទីតាំង
ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ការបើកលេងកន្ទុយ
លេខវៀតណាម បាននឹង កំពុងកើតមានយ៉ាងចំហរនៅកណ្ដាលផ្សារ តែម្ដង ដែលមេកន្ទុយលេខ
គឺជាមន្ដ្រីសន្ដិ សុខ នៅសាលាសង្កាត់បឹងកក់ទី២ ហើយ រហូតមកដល់ពេលនេះ ពុំមានការចុះ
បង្ក្រាប ណាមួយនោះឡើយ ពីសំណាក់សមត្ថកិច្ចនិង អាជ្ញាធរពាក់ព័ន្ធ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល