CamNews

ព័ត៌មានជាតិ 

តាមស្រឡាញ់​ ប្អូនចូលចាប់ រំលោភ ប៉ះ ចំបងស្រី ក្លាយជាអ្នក ទោសស្នេហា

ភ្នំពេញ ៖ កម្មកររោងចក្រ កាត់ដេរម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចមូល ដ្ឋានចាប់វាយ ខ្នោះកសាង
សំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធនិង អំពើសេពសន្ថវៈ
មិនបានសម្រេចមួយ បាន កើតឡើងទៅលើនារីកម្មការិនីកាត់ដេរដែល កំពុងដេកសណ្ដប់ភួយ
នៅក្នុងផ្ទះជួលជាមួយ ប្អូនស្រីរបស់ខ្លួន ។

ករណីរំលោភសេពសន្ថវៈមិនបានសម្រេច ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ហើយឈាន
ទៅដល់ការប្ដឹងសមត្ថកិច្ចឱ្យមក ចាប់ខ្លួនជនល្មោភកាមខាងលើនេះ បានកើត ឡើងកាលពីវេលា
ម៉ោង១២និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ស្ថិតនៅក្នុងផ្ទះជួល
ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនល្មោភកាមដែល ស្ថិតក្នុងការឃុំ
ខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី កសាងសំណុំរឿង
បញ្ជូនទៅតុលាការខាង លើនេះ មានឈ្មោះណាត ប៊ុនណាង អាយុ ២៣ឆ្នាំ មុខរបរជាកម្មកររោង
ចក្រកាត់ដេររស់នៅផ្ទះជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ។ ដោយឡែកនារី
រងគ្រោះមានឈ្មោះស.ស.វ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ
មុខរបរជាកម្មករកម្មការិនី ។

បើតាមសមត្ថកិច្ចបានឱ្យដឹងទៀតថា មុន ពេលកើតហេតុនារីរងគ្រោះដោយសារតែជា ថ្ងៃឈប់
សម្រាកព្រោះចូលរួមព្រះរាជពិធី កាន់មរណទុក្ខនៃព្រះរាជពិធីបុណ្យ ព្រះបរម សពរបស់សម្ដេចឪ
នោះ នារីរងគ្រោះបានធ្វើ ដំណើរមកលេងផ្ទះប្អូនស្រីរបស់ខ្លួន ដែលជា កម្មការិនីកាត់ដេរ រស់នៅ
ផ្ទះជួលក្នុងភូមិចំការ ឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្ដថា គាប់ជួននៅថ្ងៃនោះ ជនល្មោភកាមក៏បានមកលេងផ្ទះរបស់ខ្លួន ដែលស្នាក់នៅ
ជាប់បន្ទប់នារីរងគ្រោះ ។ លុះ ម៉ោងកើតហេតុ ដោយសារតែភ្លេចដាក់គន្លឹះ សោទ្វារ ជនល្មោភកាមក៏
យកដៃច្រានទ្វារ ក៏ឃើញនារីរងគ្រោះកំពុងដេកសណ្ដប់ភួយ ជាមួយប្អូនស្រី ។ ដោយសារតែអំណាច
ស្រឡាញ់ប្អូនស្រីបានធ្វើឱ្យជននេះបែកគំនិតប៉ង ចាប់រំលោភ ប៉ុន្ដែដោយសារតែជនរងគ្រោះ ទាំងពីរ
កំពុងដេកសណ្ដប់ភួយជិត និងងងឹត ផងនោះ មិនដឹងថា នរណាម្នាក់ជាប្អូនស្រី ដែលជាមនុស្សខ្លួន
ស្រឡាញ់ ក៏ចាប់សង្គ្រប់ពី លើ ស្រាប់តែប៉ះបងស្រីបណ្ដាលឱ្យមានការ ភ្ញាក់ផ្អើលនិងស្រែកឆោឡោ
ពីសំណាក់នារី រងគ្រោះ ។

បន្ទាប់ពីមានករណីនេះកើតឡើង ជនបង្ក ដែលចាត់ទុកថា មិនមានរឿងអ្វីកើតឡើង នោះ ក៏ចូលទៅ
ដេកក្នុងបន្ទប់មិត្ដភក្ដិរបស់ ខ្លួនធ្វើព្រងើយ ដោយគ្មានខ្លាចរអែងបន្ដិច ណាឡើយ ។ ដោយឡែកនារី
រងគ្រោះពីរ នាក់បងប្អូន បានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ចបានចុះមក ឃាត់ខ្លួនជនសង្ស័យរូបនេះតែម្ដងទៅ។

បច្ចុប្បន្នជនល្មោភកាមខាងលើ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌ
ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕


Tags: nation news social ព័ត៌មានជាតិ