CamNews

ព័ត៌មានជាតិ 

លោកម៉ម សូណង់ដូ ត្រូវបានប្តូរ បទចោទប្រកាន់ ខណៈសាលដីកា នឹងប្រកាស ថ្ងៃទី១៤ ខែមីនា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣នេះ តំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍
បានសម្រេចប្តូរបទចោទប្រកាន់ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និងញុះញង់មក
ជាបទល្មើសព្រៃឈើវិញ តាមមាត្រា៩៧ ចំណុចទី៦ ដែលត្រូវជាប់ពន្ធនាគារ ពី៥-១០ឆ្នាំ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌-
មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៣ ថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេច
ប្រកាសសាលដីកា លោក ម៉ម សូណង់ដូ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយតំណាងមហា
អយ្យការ បានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ប៉ុន្តែទោះបីជាយ៉ាងណាក៏
ដោយ ក៏នៅតែជាជាបទចោទប្រកាន់កម្រិតធ្ងន់ដដែល។

លោកបានបញ្ជាក់ថា “ ការចោទប្រកាន់ ពីការបង្កើតតំបន់អប្បគមន៍ ត្រូវបានទម្លាក់ចោល គេ
បានប្តូរបទចោទប្រកាន់ មកជាបទល្មើសព្រៃឈើ និងបទព្រហ្មទណ្ឌ ត្រង់មាត្រាទី២៨ ពីបទ
រារាំងអាជ្ញាធរ”។

សាលាឧទ្ធរណ៍ កាលពីនៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ បានបើកសវនាការ ជំនុំជម្រះ
លើករណីលោក ម៉ម សូណង់ដូ រួមជាមួយនឹងអ្នកភូមិ ជាប់ចោទផ្សេងទៀត បណ្តឹងចោទប្រកាន់
ពីបទ ញុះញង់ឲ្យមានការបង្កើត តំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ