CamNews

ទេសចរណ៍ 

សួនផ្កា​​ Lavender ប្រទេសចិន

ចិន៖​ Lavender  គឺជាប្រភេទផ្កាម្យ៉ាង  ដែលមានសម្រស់  ពណ៌ស្វាយដ៏ស្រស់ស្អាតនៅ
ក្នុងសួនផ្កា Lavender ក្នុងតំបន់ Xinjiang​ ប្រទេសចិន។

សួនផ្កា Lavender ក៏ជាកន្លែងកំសាន្តមួយដ៏ទាក់ទាញផងដែរសំរាប់ភ្ញៀវទេសចរណ៍ដែល
ចូលចិត្តគយគន់ផ្កា។ ជាពិសេស  ភ្ញៀវទេសចរណ៍ទាំងអស់   ដែលមកកំសាន្តនៅសួនផ្កា
នេះអាចមើលពីវិធីថែទាំផ្កា និងពិធីដាំផ្កា ពីកម្មករនៅក្នុងសួនផ្កានេះ។

ភ្ញៀវទេសចរណ៍  ចូលចិត្តមកកំសាន្តនៅក្នុងសួនផ្កា Lavender  រីករាយជាមួយនឹងការដើរ
កំសាន្តគយគន់សួនផ្កាដ៏ធំទូលាយ ស្វែងយល់ពីការដាំផ្កា ជីវភាពរស់នៅរបស់កសិករ និង
ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅក្នុងតំបន់នេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ europe.chinadaily


Tags: china Travel