CamNews

ព័ត៌មានជាតិ 

រោងការក្លាយ ទៅជារងកម្មភ្ញៀវខាង ស្រីវាយភ្ញៀវ ខាងប្រុស របួស៤នាក់

កណ្ដាល ៖ ខណៈដែលពិធីជប់លៀង មង្គលការ ប្រព្រឹត្ដទៅយ៉ាងសប្បាយរីករាយ ពីសំណាក់
ភ្ញៀវនិងសាច់ញាតិរបស់កូនកំលោះ ក្រមុំចូលរួមនោះ ស្រាប់តែការសប្បាយរីក រាយនេះ ប្រែ
ក្លាយជាទុក្ខមួយរំពេចនិងបង្ក ឱ្យមានការភ្ញាក់ផ្អើលពេញរោងការ ដោយ សារតែការប្រើអំពើ
ហិង្សា ដេញកាប់ ចាក់ គ្នាយ៉ាងអនាធិបតេយ្យពេញរោងការ រវាង ភ្ញៀវកូនក្រមុំនិងភ្ញៀវកូន
កំលោះ ។

នៅក្នុងសកម្មភាពដេញកាប់ចាក់គ្នាធ្វើឱ្យពិធីមង្គលការ ប្រែក្លាយជាភាពមួរហ្មង ដែលត្រូវបានគេ
ដឹងថា បង្កឡើងដោយភ្ញៀវ កូនក្រមុំនោះ បានធ្វើឱ្យមានអ្នករងរបួសធ្ងន់ ចំនួន៤នាក់  ដោយឡែក
ជនដៃដល់បានរត់ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាននិងភ្ញៀវដែលចូលរួមនៅក្នុងពិធី មង្គលការខាងលើ
នេះ បានឱ្យដឹងថា ករណី ប្រើអំពើហិង្សា រវាងភ្ញៀវកូនកំលោះនិងភ្ញៀវ កូនក្រមុំនេះ បានកើតឡើង
កាលពីល្ងាចថ្ងៃ ទី១៧ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅភូមិ វាល ត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្ដ
កណ្ដាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ទៀតថា នៅថ្ងៃកើតហេតុនោះមានពិធីរៀប អាពាហ៍ពិពាហ៍
មួយ ដោយមានការចូលរួម ពីភ្ញៀវកិត្ដិយស ជាច្រើននាក់ ជាភ្ញៀវកូន កំលោះនិងភ្ញៀវកូនក្រមុំ ដើម្បី
អញ្ជើញអបអរ សាទរគូស្វាមីភរិយាថ្មី ដែលបានចាប់ដៃគ្នា ចូលរោងការ ។

សមត្ថកិច្ចបានបន្ដទៀតថា នៅពេលដែល កម្មវិធីផឹកស៊ីអមដោយសំឡេងតន្ដ្រីលាន់ឮ រំពងពេញភូមិ
នោះ ស្រាប់តែដល់វេលាម៉ោង ៦ល្ងាច ស្រាប់តែទំនាស់ពាក្យសំដីបានកើត មានឡើងរវាងក្រុមភ្ញៀវ
កូនកំលោះនិងភ្ញៀវ កូនក្រមុំ ដែលផឹកស៊ីនៅក្បែរតុគ្នា ។ បន្ទាប់ ពីពួកគេទាំង នោះមានទំនាស់ពាក្យ
សំដី ក៏ ដេញកាប់ចាក់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យ មានការភ្ញាក់ផ្អើលពេញរោងការពីសំណាក់ ភ្ញៀវ
ដែលកំពុងចូលរួម និងកំពុងពិសាភោជនាហាររហូតធ្វើឱ្យភ្ញៀវខ្លះរត់ចែកជើងគ្នា ទាំងសំលៀកបំពាក់
តុបតែងខ្លួន ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដោយសារតែមានភាពចលាចល និងសកម្ម ភាពដេញកាប់
ចាក់គ្នាយ៉ាងអនាធិបតេយ្យ ខាងលើនេះ ធ្វើឱ្យម្ចាស់កម្មវិធីផ្អាកសំលេង តន្ដ្រី ជាបណ្ដោះអាសន្នដើម្បី
ចេញមុខមក ដោះស្រាយ បន្ទាប់ពីមានអ្នករងរបួសធ្ងន់ រហូតទៅដល់៤នាក់ឯណោះ ក្នុងនោះ៣នាក់
ជាភ្ញៀវកូនកំលោះ និងម្នាក់ទៀតជាភ្ញៀវ កូនក្រមុំ ។

បើតាមសមត្ថកិច្ចជនរងគ្រោះដែលជា ភ្ញៀវកូនកំលោះខាងលើនេះ រួមមានទី១ ឈ្មោះចាន់ ស៊ីណា
ភេទប្រុស អាយុ២៧ឆ្នាំ ទី២ ឈ្មោះយឿន វឿន ភេទប្រុស អាយុ២២ ឆ្នាំ ទី៣ឈ្មោះ ភឹម សុភ័ស ភេទ
ប្រុស អាយុ២០ឆ្នាំនិងទី៤ ឈ្មោះធីម ប្រុស ភេទ ប្រុស អាយុ១៩ឆ្នាំ ដែលជនរងគ្រោះទាំង៤ នាក់
រស់នៅក្នុងភូមិកណ្ដាលកោះ ឃុំខ្សាច់ ទន្លេ ស្រុកស្អាង ខេត្ដកណ្ដាល ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា ក្រោយពីមានភាពចលាចល ខាងលើនេះកើត
ឡើង កម្លាំងនគរបាលមូល ដ្ឋានបានចេញ អន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែពេល នោះជនដៃដល់ពិតប្រាកដ
បានរត់គេចខ្លួន អស់ ។

យ៉ាងណាក៏ដោយ បើតាមសមត្ថកិច្ចជន ដៃដល់ ដែលបង្កឱ្យកម្មវិធីអាពាហ៍ពិពាហ៍ ទាំងមូលប្រែជា
ល្វីងជូរចត់នោះ ត្រូវបានកំណត់អត្ដសញ្ញាណរួចហើយ ដើម្បីស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួន។

បើយោងតាមសមត្ថកិច្ចការដេញវាយ កាប់ចាក់គ្នាខាងលើនេះ មូលហេតុអាចបង្ក មកពីគំនុំចាស់
និងអាចមកពីការប្រកាន់ភូមិ និងតាំងខ្លួនជាបងតូចបងធំ ប្រចាំស្រុកភូមិ ផងដែរ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅក៏មាន ករណីភ្ញៀវកូនកំលោះនិងកូនក្រមុំដេញកាប់ ចាក់គ្នាម្ដង
ដែរ នៅស្រុកបារាយណ៍ខេត្ដកំពង់ធំ ដែលធ្វើឱ្យពិធីមង្គការទាំងមូល ពេលប្រព្រឹត្ដទៅយ៉ាងសប្បាយ
រីករាយនោះ ប្រែជាមានទុក្ខមួយរំពេច ។ ដោយឡែកនៅឯ ស្រុកសំរោង ខេត្ដតាកែវ ឯណោះវិញ
កាលពី ពេលថ្មីៗនេះ ក៏មានករណីប្រើអំពើហិង្សា ដែលបង្កឡើងដោយជនសង្ស័យជាបង បានចាក់
សម្លាប់ប្អូនប្រុសរបស់ខ្លួនរហូតដល់ ស្លាប់ពេលកំពុងចូលរួមពិធីមង្គការប្អូនស្រី ពៅ របស់ខ្លួន ។ ការ
ប្រើអំពើហិង្សារវាង សាច់ញាតិបង្កើតខាងលើនេះ ដោយសារតែ ជនដៃ ដល់ជាបង ខឹងប្អូនស្រវឹង
ហើយស្រែក ឡូឡា នៅក្នុងពិធីមង្គការ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ