ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣
នេះ បានចេញ ដីកាឃុំខ្លួន កូនប្រុសថៅកែលក់រថយន្តស៊េរីទំនើបៗ ចាន់ ម៉ុង នៅជិតស្តុបទេព
ផន ដាក់ពន្ធនាគារជាបណ្តោះអា សន្ន ពីបទប៉ុនប៉ងមនុស្សឃាត។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
តាមទូរស័ព្ទថា ជន សង្ស័យ ដែលជាកូនប្រុសថៅកែលក់រថយន្តខាងលើនេះ ត្រូវបានចៅក្រម
សម្រេចឃុំខ្លួនដាក់ពន្ធនាគារនារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះក្រោយពីតំណាងអយ្យ
ការបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
គួររំលឹកថា កូនប្រុសថៅកែលក់រថយន្តចាន់ ម៉ុង ឈ្មោះ ចាន់ ប៉ផេង អាយុ ជាង ២០ឆ្នាំ បានបើក
រថយន្តស៊េរីទំ នើបរបស់ខ្លួន ម៉ាកមែកសឺដេសពណ៌ខ្មៅ ដេញបុកនិស្សិតម្នាក់ នៅម្តុំវត្តភ្នំ ដោយ
សារតែជនរងគ្រោះបើកម៉ូតូ ទុចនិងរថយន្តជនបង្ករូបនេះ។
ការសម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នពីសំណាក់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ របស់
លោកជីវកេងខាងលើនេះ បានបង្ហាញថា យុត្តិធម៌ពិតជាកើតមានឡើង បើទោះបីជនបង្ករូបនេះ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងណា ក៏ដោយនោះ។
ម្យ៉ាងវិញទៀត ទាំងនេះ ជាសារព្រមានទៅកាន់ក្មេងទំនើងដទៃទៀត ដែលមានទ្រព្យសម្បត្តិ និង
អាងឪពុកមាន បុណ្យស័ក្តិនោះ កុំឲ្យធ្វើអ្វីផ្តេសផ្តាសនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គឺប្រទេសជាតិ
មានច្បាប់ទម្លាប់ត្រឹមត្រូវ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល