CamNews

ព័ត៌មានជាតិ 

ផ្ទុះធុងហ្គាស បណ្តាលឲ្យមាន អគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រោយ សណ្ឋាគារ ស រងរបួស ១២នាក់

ភ្នំពេញ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៖៥០នាទី រសៀល
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម ផ្លូវហ្សាដឺហ្គោល សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា
ក្រោយសណ្ឋាគារ ស ពោលចម្ងាយ ប្រហែល៣០០រយម៉ែត្រ ពីផ្សារធំថ្មី ដែលតាម សេចក្តី
រាយការណ៍ ពីសមត្ថកិច្ចជា ជំហានដំបូង បានឲ្យដឹងថា បណ្តាលមក ពីផ្ទុះធុងហ្គាស ។

សមត្ថកិច្ចបានបញ្ជាក់ នៅកន្លែង កើតហេតុថា មនុស្សចំនួន១២នាក់ រងរបួសក្នុងនោះរបួសធ្ងន់
៥នាក់ ស្រី២ ប្រុស៣ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ច បានបញ្ជាក់ថា
ម្ចាស់ផ្ទះមានឈ្មោះ យ៉ា ហ៊ួយ ជាប្រពន្ធ អាយុ៥២ឆ្នាំ ប្តីមានឈ្មោះ លី វ៉ាវិចិត្ត អាយុ៤០ឆ្នាំ និង
កូនប្រុសមានឈ្មោះ ឈី ឈី អាយុ១១ឆ្នាំ ។

លោកឧត្តមសេនីយ នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យរាជធានីភ្នំពេញ
បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះធុងហ្គាសមាន១២នាក់ ធ្ងន់៦នាក់ និងស្រាល ៦នាក់។

យ៉ាងណាក៏ដោយ សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងសមត្ថកិច្ច មូលដ្ឋាន បានជួយអន្តរាគមន៍ ដោយមាន
រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត ជួយសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានស្តីបន្ទោស ចំពោះការគ្រប់គ្រង របស់អាជ្ញាធរ ខណ្ឌ៧មករា ចំពោះការបើក អាជីវកម្ម
រកស៊ីលក់ហ្គាស ខណៈកាល ពីម្សិលមិញ ក៏មានករណី ផ្ទុះធុងហ្គាស ដែរ ដែលបណ្តាល ឲ្យមាន
មនុស្សរង របួសធ្ងន់ស្រាល នៅខាងត្បូងផ្សារអូរឫស្សី។

ដោយសារតែមាន ការជួយអន្តរាគមន៍ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ បានធ្វើឲ្យរលត់ ទៅវិញនៅវេ
លាម៉ោង ២៖៤០នាទីថ្ងៃដដែលនេះ។ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចស្តីពីទំហំនៃការខូចខាត
នោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ