ថៃ ៖ ក្នុងនាមជាតារាល្បី ហើយមានរូបសម្បត្តិស្រស់ស្អាតទៀត តារាសម្តែងថៃបីដួង ថែមទាំងមានចំណុចពិសេសនេះទៀតនោះគឺ មានភាពវ័យឆ្លាតគួរឲ្យកត់សម្គាល់ណាស់ ។ ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការតាមដាននៅខាងក្រោមទាំងអស់គ្នា ។
១. នាង Yaya Urassay គឺជាតារាស្រីល្បីឈ្មោះនិងឆ្លាតម្នាក់ នាងអាចនិយាយបានច្រើនភាសាយ៉ាងស្ទាត់ជំនាញថែមទៀតផង ។ នៅក្នុងនោះនាងអាចនិយាយបាន ៥ ភាសាដូចជា ថៃ អង់គ្លេស អេស្បាញ បារាំង និងន័រវេ ។
២. នាង Patricia Good គឺជាអាយដលរបស់មនុស្សវ័យជំទង់នៅក្នុងការសិក្សា ព្រោះនាងតែងតែទទួលបាន ៤.០០ GPA តាំងពីនាងរៀនឆ្នាំទីមួយ នៅសកលវិទ្យាល័យ ។
៣. នាង Poo Praya Lundberg បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រផ្នែកច្បាប់ពីប្រទេសអង់គ្លេស ហើយភាសាអង់គ្លេសរបស់នាងគឺពិតជានិយាយបានស្ទាត់ជំនាញណាស់ ។ តារាស្រីរូបនេះថែមទាំងបានចុះកុងត្រាជាមួយនិងភ្នាក់ងារល្បីមួយឈ្មោះ The Society Management នៅឯសហរដ្ឋអាមេរិចថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate