កណ្តាល ៖ ក្រោមបញ្ជាលោក ប៉ា សំអិត អធិការ នគរបាល ស្រុកកៀនស្វាយ លោកនាយប៉ុស្តិ៍
ឃុំគគីរ បានធ្វើការឃាត់ខ្លួន បុរសជាឪពុកចុង រំលោភកូនចុង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១
ធ្នូ ២០១២ ស្ថិតនៅក្នុងភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈីវ ឆឺន អាយុ៣៥ឆ្នាំ បានចាប់រំលោភកូនស្រី ចុង
ឈ្មោះ ស.ស.ដ អាយុ១២ឆ្នាំ កាលពីវលាម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១
ខែ ធ្នូ ស្ថិតនៅផ្ទះជនល្មើស ក្នុងភូមិកើតហេតុម្តង។
កូនស្រីរងគ្រោះ បាននិយាយប្រាប់ សមត្ថកិច្ចថា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ធ្នូ ឪពុក
ចុងឈ្មោះ ឈីវ ឆឺន បានរំលោភកូនស្រីខ្លួន ឈ្មោះ ស.ស.ដ អាយុ១២ឆ្នាំ ចំនួន១ដង បានសម្រេច ខណ:នាងកំពុងដេកជាមួយប្អូនតូចៗ២នាក់នៅក្នុងផ្ទះ។ សមត្ថកិច្ចបន្តថា នៅយប់កើតហេតុនោះ
ម្តាយកុមារីរងគ្រោះ រវល់លក់ដូរនៅភ្នំពេញ។
លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់
ម្តាយក្មេងស្រីរងគ្រោះ និងតាមសម្តីសារ ភាពជនសង្ស័យ លោកក៏រៀបចំសំណុំរឿង បញ្ជូនទៅតុលា
ការ ដើម្បីចាត់ការតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល