CamNews

ទេសចរណ៍ 

Zhou zhuang ៖ ទីក្រុងទឹកដ៏ល្បីឈ្មោះក្នុងប្រទេសចិន

Zhou zhuang គឺជាទីក្រុងដែលមានវ័យចំណាស់បំផុតមួយក្នុងប្រទេសចិនដែលមានប្រវត្តិ
សាស្រ្តជាង ៩០០ឆ្នាំមកហើយ មានទីតាំងស្ថិតនៅចន្លោះទីក្រុងសៀងហៃនិង Suzhou ។
Zhou zhuang ត្រូវបានគេដាក់ឈ្មោះអោយថាគឺជាទីក្រុងទឹកក៏ព្រោះតែទីក្រុងនេះហ៊ុំព័ទ្ធទៅ
ដោយទន្លេជុំវិញជាច្រើន ហើយក៏ជាទីកន្លែងដែលឆ្លុះបង្ហាញយ៉ាងច្បាស់អំពីសំនង់ស្ថាបត្យ
កម្មរបស់ចិនផងដែរតាមរយៈសំនង់ស្ថាបត្យកម្មបូរាណៗជាច្រើនដែលបានសាងសង់ឡើង
ក្នុងរាជវង្ស Ming និង Qing។

Zhou zhuang បច្ចុប្បន្នបានក្លាយជាទីក្រុងទេសចរណ៍មួយដ៏ទាក់ទាញបំផុតរបស់ចិន ហើយ
គ្រប់រដូវកាលមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទៅកំសាន្តនៅទីនោះជាហូរហែរមិនចេះ
ដាច់ ដោយសារតែទីនោះមានទេសភាពស្រស់ត្រកាលបែបធម្មជាតិនិងមានអាកាសធាតុ
បរិសុទ្ធល្អគួរជាទីមនោរម្យ។ Zhou zhuang មិនមានព្រលានយន្តហោះរឺ ស្ថានីយ៍រថភ្លើងដូច
បណ្តាទីក្រុងផ្សេងៗនោះឡើយ ប៉ុន្តែអ្នកទេសចរណ៍ទាំងឡាយអាចធ្វើដំណើរទៅកាន់ទីក្រុង
នោះបានតាមរយៈរថយន្ត។ Zhou zhuang គឺជាទីក្រុងទឹកមួយក្នុងចំណោមទីក្រុងទឹកល្បីៗ
បំផុតក្នុងប្រទេសចិន។


ប្រភព៖ Chinahighlights
ដោយ៖ រដ្ឋា

Tags: chinaamazingtraveltourtourismnice placezhouzhuangwater town